បច្ចេកវិទ្យា

កូរ៉េខាងត្បូង ជោគជ័យផលិត យន្តហោះចម្បាំងល្បឿនលឿន ផលិតក្នុងស្រុក មួយប្រភេទ

សេអ៊ូល៖ នៅក្នុងការចេញផ្សាយមួយ ដែលត្រូវបានធ្វើឡើងដោយ កាសែតបរទេស DefenseNews នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា
ប្រទេសកូរ៉េខាងត្បុង បានធ្វើការបង្ហាញជាផ្លូវការ នូវយន្តហោះចម្បាំងផលិតក្នុងស្រុក មួយប្រភេទ នៅក្រោយដំណើរកម្មវិធី KF-X program ដែលជាកម្មវិធីសម្រាប់បង្កើន ការពឹងផ្អែកលើវិស័យការពារជាតិដោយខ្លួនឯង អស់រយៈពេល៥ឆ្នាំំមកហើយនោះ។

ប្រភេទយន្តហោះចម្បាំងថ្មីនេះ ប្រើប្រាស់ម៉ាស៊ីនភ្លោះចំនួន២ និងត្រូវបានគេដាក់ឈ្មោះថា KF-21 Boramae និងត្រូវបានដាក់បង្ហាញ
ខ្លួនជាលើកដំបូង នៅឯពិធីដាក់តាំងពិពណ៍មួយ នៅទីស្នាក់ការកណ្តាលនៃឧស្សាហកម្មស្រាវជ្រាវទីអវាកាសរបស់កូរ៉េខាងត្បូងឬ KAI នៅទីក្រុង Sacheon ចំងាយប្រមាណជា៤៤០គីឡូម៉ែត្រ ភាគខាងត្បូងពីទីក្រុងសេអ៊ូល។

ថ្លែងនៅក្នុងពិធីសំភោធនោះផង ដែរលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-In បានថ្លែងថាយន្តហោះ KF-21 ចំនួន៤០គ្រឿង នឹងត្រូវដឹកជញ្ជូនទៅឲ្យក្រុមកងកម្លាំងយោធារបស់ខ្លួន ប្រើប្រាស់នៅត្រឹមឆ្នាំ២០២៨ ហើយោប្រមាណជា៨០គ្រឿង ទៀតនឹងរួចរាល់នៅត្រឹមឆ្នាំ២០៣២៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top