បច្ចេកវិទ្យា

តារាវិទូរូបវិទ្យាផ្តិត យករូបភាពល្អឥតខ្ចោះ ពីស្ថានីយ៍អវកាសអន្តរជាតិ នៅពេលឆ្លងកាត់ព្រះអាទិត្យ 

អាល្លឺម៉ង់៖ តារាវិទូស្ម័គ្រចិត្តម្នាក់ បានថតរូបភាពមិនគួរឲ្យជឿនៃស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដែលកំពុងហោះនៅមុខព្រះអាទិត្យ ដោយលោក Mehmet Ergun បានថតរូបនៅថ្ងៃទី២ ខែមេសាពីមូលដ្ឋានរបស់លោកនៅប្រទេសអាល្លឺម៉ង់ ហើយបានរៀបចំផែនការ រូបថតអស់រយៈពេល៣សប្តាហ៍ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ឥឡូវនេះលោកបានផ្តិតរូបភាព ជាច្រើនរបស់ ISS ដោយជោគជ័យក្នុងការបញ្ជូន ក្នុងបណ្តាញសង្គម Instagramរបស់លោកមានអ្នកតាមដានជាង១៤០០០នាក់។ រូបភាពអវកាសថតជាមួយទូរស័ព្ទ Lunt LS80 DSII កម្មវិធីតាមដានផ្កាយឥន្ទធនូ RST-135 កាមេរ៉ា QHY5III174M ឧបករណ៍មគ្គុទេសក៍ពន្លឺព្រះអាទិត្យ Hutech Hinode និងឧបករណ៍ចាប់ពន្លឺព្រះអាទិត្យ 2x Meade Series 5000 Barlow Lens ។
វាបានធ្វើឲ្យលោកថតរូបISSនៅពេលភ្លាមៗវាបានឆ្លងកាត់ចម្ងាយ៥០០គីឡូម៉ែត្រលើក្បាលនៅ Alzey ប្រទេសអាល្លឺម៉ង់។ លោកបាននិយាយថា ខ្ញុំបានគ្រោងថតប្រហែលជា ៣ សប្តាហ៍មុនហើយជាមួយនឹងសំណាងតិចតួចខ្ញុំអាចថតបាន ហើយនេះគឺជារូបថត ISS ទី៤របស់ខ្ញុំ ហើយរាល់ពេលដែលខ្ញុំចាប់អារម្មណ៍ និងរំភើបក្នុងពេលតែមួយ។

ណាសាក៏បានចែករម្លែករូបថតរបស់ខ្ញុំនៅលើ Instagram Story ផងដែរ។ រឿងជាច្រើនត្រូវតែសមស្របសម្រាប់រូបថតបែបនេះ ចំណែកអាកាសធាតុ មើលឃើញ ឧបករណ៍ ទីតាំង ពេលវេលា និងចំណេះដឹងខ្លះ។ ការត្រៀមរៀបចំអាចចាប់ផ្តើមប៉ុន្មានសប្តាហ៍ជាមុន ប៉ុន្តែការថតរូបចំណាយពេលតិចជាង ១ វិនាទី៕ដោយ៖លី ភីលីព

Most Popular

To Top