បច្ចេកវិទ្យា

ក្រសួងការបរទេស អាមេរិក អនុម័ត លក់ឧទ្ធម្ភាគចក្រ ឲ្យអូស្ត្រាលី

បរទេស៖ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ ការពារជាតិ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអនុម័តលក់ ឧទ្ធម្ភាគចក្រ AH-64E Apache ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារអាមេរិក។

យោងតាមការប្រកាសមួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក រដ្ឋាភិបាលអូស្ត្រាលី បានស្នើសុំទិញឧទ្ធម្ភាគចក្រ Apaches និងសម្ភារៈពាក់ព័ន្ធនានា ដែលរួមមានទាំងគ្រឿងបន្លាស់ មីស៊ីលហ្វឹកហាត់ដែនអាកាស Hellfire Captive កាំភ្លើងយន្ត M230E1 + M139 AWS ក៏ដូចជាការគាំទ្រផ្នែកហ្វឹកហាត់និងដឹកជញ្ជូនផងដែរ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិនេះ បាននិយាយបន្តថា ក្រុមហ៊ុនចុះកុងត្រាចម្បងៗនៅក្នុងកម្មវិធីនេះ នឹងជាក្រុមហ៊ុន Boeing និងក្រុមហ៊ុន Lockheed Martin។

គួរបញ្ជាក់ថា ក្រសួងការពារជាតិអូស្ត្រាលី បានប្រកាសសំណើសុំទិញនៅក្នុងខែមករា ដោយនិយាយថា ឧទ្ធម្ភាគចក្រ AH-64E Apache Guardian នឹងយកមកប្រើជំនួសកងឧទ្ធម្ភាគចក្រ Airbus Helicopters Tiger ក្នុងនាមជាឧទ្ធម្ភាគចក្រឈ្លបយកការបំពាក់អាវុធ៕

Most Popular

To Top