បច្ចេកវិទ្យា

ប្រធានអវកាសរុស្ស៊ីអញ្ជើញលោក Elon Musk ទៅផ្ទះរបស់លោកដើម្បីពិភាក្សា ពីការរុករកអវកាស រក្សាជីវិតនៅលើផែនដី និងជីវិតក្រៅភព

រុស្ស៊ី៖លោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos កំពុងអញ្ជើញនាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk ទៅផ្ទះរបស់លោកដើម្បីពិភាក្សាអំពីប្រធានបទជាច្រើនរួមទាំងការរុករកសកលលោកនិងជីវិតក្រៅភពនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

លោក Rogozin បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ជាលើកទីមួយរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយបស្ចិមប្រទេសចាប់តាំងពីលោកបានកាន់កាប់ទីភ្នាក់ងារនេះថាលោក Elon Musk គឺជាមនុស្សម្នាក់មានគំនិតជាច្រើនដែលយើងចង់ដឹង ប៉ុន្តែមិនបានសម្រេចឡើយ បន្ទាប់ពីការបែកបាក់នៃសហភាពសូវៀតកម្មវិធីអវកាសរបស់យើងបានផ្អាកមួយរយៈ។

យើងគោរពលោកជាអ្នករៀបចំឧស្សាហកម្មអវកាស និងជាអ្នកច្នៃប្រឌិតដែលមិនភ័យខ្លាចក្នុងការប្រថុយឡើយ។ លោក Rogozin បានបន្ថែមថា លោកនឹងអញ្ជើញ Musk ទៅផ្ទះគឺប្រភេទរុស្ស៊ីរបស់លោកដើម្បីពិភាក្សាអំពីការរុករកសកលលោកជីវិតក្រៅភព និងរបៀបដែលយើងអាចប្រើប្រាស់លំហដើម្បីការពារជីវិតនៅលើផែនដី។ លោក Rogozin បានអះអាងថា ខ្ញុំបានដាក់ទៀនកម្ដៅរួចហើយ។ Musk បានឆ្លើយតបដោយ tweet ទៅRogozin ដោយសួរលោកថា តើប្រភេទតែមួយណាដែលលោកចូលចិត្តជាងគេ។

លោកRogozin បាននិយាយថា លោកច្រណែននឹងអ្វីដែល Musk ក៏ដូចជា Jeff Bezos របស់ Blue Origin និង Sir Richard Branson របស់ Virgin Galactic កំពុងធ្វើជាមួយក្រុមហ៊ុនរៀងៗខ្លួន និងទេសចរណ៍អវកាស។ ខ្ញុំចូលចិត្តអ្វីដែលប្រជាជនរបស់អ្នកកំពុងធ្វើ ហើយមនុស្សដែលចំណាយប្រាក់ផ្ទាល់ខ្លួនលើអ្វីដែលមានប្រយោជន៍សម្រាប់សង្គមទាំងមូល។

លោកបានបន្ថែមទៀតថា លោកប្រាថ្នាចង់ឲ្យមានមហាសេដ្ឋីរុស្ស៊ីចាប់អារម្មណ៍លើអវកាស។សព្វថ្ងៃ មហាសេដ្ឋីរបស់យើងចូលចិត្តវិនិយោគទុនក្នុងការជិះទូកកម្សាន្តជាជាងនៅក្នុងយានអវកាស ប៉ុន្តែប្រហែលជាក្មេងៗនៃមហាសេដ្ឋីរុស្ស៊ីបច្ចុប្បន្ននឹងក្លាយជាអ្នកមានប្រាជ្ញាជាង៕ដោយ៖លី ភីលីព

Most Popular

To Top