បច្ចេកវិទ្យា

Facebook ចំណាយជាង ១៣ពាន់លានដុល្លារ លើសុវត្ថិភាព និងសន្តិសុខ តាំងពីឆ្នាំ២០១៦

ក្រុមហ៊ុន Facebook បានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួនបានបណ្តាក់ទុនក្នុងទឹកប្រាក់ច្រើនជាង១៣ពាន់លានដុល្លារអាមេរិក លើវិធានការសុវត្ថិភាព និងសន្តិសុខ បើគិតចាប់តាំងពីឆ្នាំ២០១៦ ពោលគឺត្រឹមតែរយៈប៉ុន្មានថ្ងៃ ក្រោយពីកាសែតមួយបានចេញផ្សាយថា ក្រុមហ៊ុននេះ បានទទួលបរាជ័យក្នុងការដោះស្រាយ «ផលអាក្រក់របស់ផ្លាតហ្វមរបស់ខ្លួន»។

ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ បានឲ្យដឹងថា បច្ចុប្បន្ន ខ្លួនមានមនុស្សធ្វើការចំនួន៤០.០០០នាក់ លើប្រព័ន្ធសុវត្ថិភាព និងសន្តិសុខ ខណៈដែលកាលពី៥ឆ្នាំមុន ពួកគេមានបុគ្គលិកត្រឹមតែ១ម៉ឺនាក់ប៉ុណ្ណោះ។

Facebook មិនបានទទួលស្គាល់ពីផលអាក្រក់លើអ្នកប្រើប្រាស់កម្មវិធីបណ្តាញសង្គម Instagram និងការចាត់វិធានដ៏ទន់ខ្សោយរបស់ខ្លួនចំពោះផលប៉ះពាល់នានាដែលត្រូវបានលើកឡើងដោយនិយោជិតលើរបៀបដែលផ្លាតហ្វមមួយនេះ ត្រូវបានប្រើប្រាស់ក្នុងប្រភេទកំពុងអភិវឌ្ឍ ដោយពួកក្រុមជួញដូរមនុស្ស តាមរយៈការបង្ហើបពីការត្រួតពិនិត្យមួយលើឯកការផ្ទៃក្នុងរបស់ក្រុមហ៊ុនមួយ។ នេះបើយោងទៅតាមការចេញផ្សាយរបស់ទស្សនាវដ្តី Wall Street កាលពីសប្តាហ៍មុន។

ក្រុមហ៊ុនបានឲ្យដឹងថា៖ «កាលពីមុន យើងមិនបានដោះស្រាយបញ្ហាសុវត្ថិភាព និងសន្តិសុខឲ្យបានគ្រប់គ្រាន់ឡើយ ក្នុងដំណើរការអភិវឌ្ឍផលិតផល។ ប៉ុន្តែ យើងបានផ្លាស់ប្តូរមូលដ្ឋានគ្រឹះស្របតាមតម្រូវការហើយ»។

Facebook បានបញ្ជាក់ថាបច្ចេកវិទ្យាឆ្លាតវៃរបស់ខ្លួន បានជួយប្លុកគណនីក្លែងក្លាយចំនួន៣ពានលានគណនី ត្រឹមពាក់កណ្តាលឆ្នាំនៅឆ្នាំនេះ។ ក្រុមហ៊ុននេះ ក៏បានលុបចោលព័ត៌មានក្លែងក្លាយទាក់ទងនឹងកូវីដ ១៩ និងវ៉ាក់សាំ ចំនួន២០លានផងដែរ៕

ប្រភព៖http://sabay

Most Popular

To Top