បច្ចេកវិទ្យា

អនាគតនៃដំណើរផ្លូវ? សិស្សានុសិស្ស ដែលយកចិត្ត ទុកដាក់លើបរិស្ថាន នៅហូឡង់ បានបង្កើតវ៉ាន់ Camper van អគ្គិសនី ដើរដោយថាមពល ព្រះអាទិត្យ

ហូឡង់៖ ក្រុមនិស្សិតអភិវឌ្ឍមួយ បានបង្កើតរថយន្ត Camper van ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលអាចផ្តល់ថាមពលគ្រប់គ្រាន់ ក្នុងការបើកបរ ងូតទឹកផ្កាឈូក មើលទូរទស្សន៍ សាកកុំព្យូទ័រយួរដៃ និងអាចឆុងកាហ្វេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យាននេះមានឈ្មោះថា Stella Vita ផ្តល់ថាមពលគ្រប់គ្រាន់ក្នុងការបើកបរ ងូតទឹកផ្កាឈូកមើលទូរទស្សន៍ សាកកុំព្យូទ័រយួរដៃហើយថែមទាំងឆុងកាហ្វេឬចម្អិនអាហារ នៅលើចង្ក្រានតូចមួយដោយសារបន្ទះសូឡា នៅលើដំបូល។ វាគឺជាការបង្កើតនិស្សិតប្រហែល ២០ នាក់ដែលបង្កើតជាក្រុម Solar Team Eindhoven ជាក្រុមស្រាវជ្រាវ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Eindhoven នៅប្រទេសហូឡង់។

ក្រុមខ្លះក៏កំពុងយករថយន្ត van មានពណ៌ស និងខៀវទៅធ្វើដំណើរ តាមដងផ្លូវចម្ងាយ ៣.០០០ គីឡូម៉ែត្រនៅទូទាំងទ្វីបអឺរ៉ុប ដោយបញ្ចប់នៅទីក្រុង Tarifa ភាគខាងត្បូងប្រទេសអេស្ប៉ាញ។ ផ្ទះចល័តដ៏ស្រស់ស្អាត ប៉ុន្តែមើលទៅចម្លែកបានធ្វើការសាកល្បង កាលពីសប្តាហ៍មុននៅរោងចក្រ Renault មួយនៅខាងក្រៅទីក្រុងប៉ារីស កាលពីសប្តាហ៍មុន។

ឥឡូវនេះសិស្សកំពុងដើរតាមផ្លូវ ក្នុងអំឡុងពេលដំណើរកម្សាន្តពួកគេ កំពុងឈប់សម្រាកនៅតាមទីក្រុងផ្សេងៗ ដើម្បីរៀបចំព្រឹត្តិការណ៍ផ្សេងៗ និងបង្ហាញពីអ្វីដែលអាចធ្វើទៅបានសម្រាប់អនាគត ប្រកបដោយនិរន្តរភាពទាក់ទងនឹងថាមពល និងការចល័ត។

ប៉ុន្តែនិស្សិតអះអាងថា យានជំនិះតែមួយគត់របស់ពួកគេ មិនមែនជាបច្ចេកទេសរបស់រថយន្តកាមរីវ៉ាន់នោះទេ។ លោក Lotte van Dasler ជាផ្នែកមួយនៃក្រុម Solar Eindhoven បាននិយាយថា យើងហៅវាថា ផ្ទះទ្រទ្រង់ខ្លួនឯងនៅលើកង់ ។ យើងមានឯករាជ្យភាព ទាក់ទងនឹងថាមពលរបស់យើង៕ ដោជយ៖លី ភីលីព

Most Popular

To Top