បច្ចេកវិទ្យា

Facebook, WhatsApp និង Instagram បានដំណើរការឡើងវិញ ក្រោយដាច់ចរន្តអគ្គិសនី រយៈពេលជិត៦ម៉ោង

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ថា សេវាកម្មបណ្តាញសង្គម Facebook, WhatsApp និង Instagram បានដំណើរការឡើងវិញហើយ បន្ទាប់ពីការដាច់ចរន្តភ្លើង ដែលមានរយៈពេលជិត៦ម៉ោង ។ ក្រុមហ៊ុននិយាយថា មូលហេតុគឺមកពីការផ្លាស់ប្តូរការកំណត់រចនាសម្ព័ន្ធខុស ។

សេវាកម្មទាំង៣នេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Facebook ហើយមិនអាចចូលប្រើបាន តាមរយៈគេហទំព័រ ឬនៅលើកម្មវិធីស្មាតហ្វូនបានឡើយ ។

ក្រុមហ៊ុន Downdetector ដែលតាមដានការដាច់ចរន្តអគ្គិសនី បានលើកឡើងថា វាគឺជាការបរាជ័យធំបំផុត ដែលវាមិនធ្លាប់មានដោយមានរបាយការណ៍បញ្ហាចំនួន ១០,៦លាននៅជុំវិញពិភពលោក ។

សេវាកម្មបានធ្លាក់ចុះ នៅប្រហែលម៉ោង១៦និង០០នាទី ជាមួយអ្នកប្រើប្រាស់ចាប់ផ្តើមចូលប្រើ គេហទំព័រនៅម៉ោងប្រហែល ២២និង០០នាទី ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ Facebook បានឲ្យដឹងថា ការផ្លាស់ប្តូរការកំណត់រចនាសម្ព័ន្ធ ដែលមានកំហុសបានប៉ះពាល់ដល់ឧបករណ៍ និងប្រព័ន្ធខាងក្នុងរបស់ក្រុមហ៊ុន ដែលជាការប៉ុនប៉ងដ៏ស្មុគស្មាញ ក្នុងការដោះស្រាយបញ្ហា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top