បច្ចេកវិទ្យា

Apple ប្រកាសលក់ ក្រណាត់សម្រាប់សម្អាតអេក្រង់ឧបករណ៍បច្ចេកវិទ្យា ក្នុងតម្លៃ១៩ផោន

អាមេរិក៖ អតិថិជននៅជុំវិញពិភពលោក កំពុងរង់ចាំយ៉ាងអន្ទះសារ សម្រាប់ការចាប់បដិសន្ធិ ចុងក្រោយបង្អស់នៃ iPhones, iPads, AirPods និង Watches “នាឡិកា”បច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ប៉ុន្តែការច្នៃប្រឌិតចុងក្រោយរបស់ Apple គឺជាសាមញ្ញជាទីបំផុតដោយក្រណាត់មួយដុំ ហើយវាអាចប្រើដើម្បីជូតទឹកភ្នែករបស់អតិថិជន ដោយសារវាមានតម្លៃ ត្រឹមតែ១៩ផោន។ គេហទំព័រ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មានអំនួតថា ក្រណាត់ក្រឡោត ត្រូវបានផលិតឡើង ដោយវត្ថុធាតុទន់មិនច្រេះអាចជូតសម្អាតផលិតផល Apple ណាមួយដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។

ប៉ុន្តែការជូតជាមួយនឹងក្រណាត់ ស្រដៀងគ្នាអាចរកបាននៅកន្លែងផ្សេងទៀត នៅលើអ៊ីនធើណេត ក្នុងតម្លៃតិចជាង១ផោន ហើយវាមិនមែនជាទំនិញ ដែលមានតម្លៃថ្លៃបំផុតត្រូវបានក្រុមហ៊ុន Apple បង្ហាញក្នុងសប្តាហ៍នេះទេ។ កាសស្តាប់ត្រចៀក AirPod ថ្មីរបស់វានឹងកំណត់អតិថិជនត្រឡប់មកវិញ១៦៩ផោន ខណៈកុំព្យូទ័រ Macbook Pro ស៊េរីចុងក្រោយបំផុតរបស់វាមានតម្លៃលើសពី១,៨៩៩ផោន៕ ដោយ៖លី ភីលីព

Most Popular

To Top