បច្ចេកវិទ្យា

AT&T និង Verizon យល់ព្រមពន្យារពេល ការអនុវត្តប្រព័ន្ធ 5G នៅអាកាសយានដ្ឋានមួយចំនួន

ញូវយ៉ក៖ ក្រុមហ៊ុន AT&T និង Verizon បានព្រមព្រៀងគ្នា ចំពោះការពន្យារពេលមួយផ្នែក ក្នុងការធ្វើឲ្យបណ្តាញ 5G របស់ពួកគេសកម្ម បន្ទាប់ពីមានការតវ៉ា ពីក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដោយបាននិយាយថា ការដាក់ចេញអាចនាំឲ្យមាន ភាពចលាចលក្នុងការធ្វើដំណើរ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការពន្យារពេលចុងក្រោយនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីនាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ធំជាងគេ នៅសហរដ្ឋអាមេរិក បានព្រមានពីការរំខាន ដ៏មហន្តរាយ ចំពោះប្រតិបត្តិការធ្វើដំណើរ និងការដឹកជញ្ជូន ប្រសិនបើការចេញដំណើរបានដំណើរការ នៅថ្ងៃពុធតាមការគ្រោងទុក។ អ្នកខាងក្នុងឧស្សាហកម្មអាកាសចរណ៍រំពឹងថា នឹងនៅតែអាចមានការលុបចោល ជើងហោះហើរមួយចំនួន និងផលប៉ះពាល់ផ្សេងទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែវិធានការ បានប្រកាសដោយ AT&T និង Verizon ត្រូវបានគេរំពឹងថា នឹងការពារបញ្ហាដ៏អាក្រក់បំផុត។

ក្រុមហ៊ុនទូរគមនាគមន៍យក្ស បានចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ដើម្បីទទួលបានអាជ្ញាប័ណ្ណ 5G កាលពីឆ្នាំមុន ប៉ុន្តែនៅពេលថ្ងៃដាក់ដំណើរការ កាន់តែខិតជិតមក ក្រុមឧស្សាហកម្មអាកាសចរណ៍ បានលើកឡើងពីការព្រួយបារម្ភ អំពីការជ្រៀតជ្រែកអាចកើតមាន ជាមួយឧបករណ៍វាស់ស្ទង់វិទ្យុ របស់យន្តហោះ អាចដំណើរការនៅប្រេកង់ដូចគ្នា។

ក្រុមហ៊ុន AT&T បានពណ៌នា ការពន្យារពេលចុងក្រោយរបស់ខ្លួនថា ជាការស្ម័គ្រចិត្ត និងបណ្តោះអាសន្ន ដោយអ្នកនាំពាក្យបាននិយាយថា ខ្លួនកំពុងធ្វើការជាមួយ ឧស្សាហកម្មអាកាសចរណ៍ និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ដើម្បីផ្តល់ព័ត៌មានបន្ថែម អំពីការដាក់ពង្រាយ 5G របស់យើង ចាប់តាំងពីពួកគេ មិនបានប្រើប្រាស់រយៈពេល២ឆ្នាំដែលពួកគេមាន។ ត្រូវតែរៀបចំផែនការប្រកបដោយ ការទទួលខុសត្រូវ សម្រាប់ការដាក់ពង្រាយនេះ។

យើងកំពុងដាក់ឲ្យដំណើរការសេវាកម្ម 5G កម្រិតខ្ពស់របស់យើងនៅគ្រប់ទីកន្លែង តាមការគ្រោងទុក ជាមួយនឹងការលើកលែងបណ្តោះអាសន្ន នៃចំនួនប៉មដែលមានកំណត់នេះ។ អ្នកនាំពាក្យក្រុមហ៊ុន Verizon បាននិយាយថាក្រុមហ៊ុន នឹងចាប់ផ្តើមសេវាកម្ម 5G នៅថ្ងៃពុធសម្រាប់ប្រជាជនអាមេរិក ប្រហែល ៩0 លាននាក់ ប៉ុន្តែក្រុមហ៊ុនបានសម្រេចចិត្ត ដោយស្ម័គ្រចិត្ត ដើម្បីកំណត់បណ្តាញ 5G របស់យើងនៅជុំវិញ ព្រលានយន្តហោះ៕ ដោយ៖លី ភីលីព

Most Popular

To Top