បរទេស៖ទូរទស្សន៍ BBC នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាប្រទេសកូរ៉េខាងជើងបានធ្វើការបង្ហាញរូបភាពដែលខ្លួនបានអះអាងថាបានថតចេញពីមីស៊ីលដ៏មានថាមពល មួយធ្លាប់បានបាញ់ចេញកាលពី៥ឆ្នាំមុន។
រូបភាពដ៏កម្រនៃភពផែនដីមើលពីលើលំហអាកាសបានបង្ហាញច្បាស់ត្រង់តំបន់នៃឧបទ្វីបកូរ៉េនិងតំបន់ជុំវិញផងដែរហើយជឿជាក់ថាវាគឺជារូបថតដែលបានផ្តិតយកដោយ មីស៊ីលកម្រិតមធ្យមរបស់កូរ៉េខាងជើង Hwasong-12 ឬ IRBM។
មីស៊ីលប្រភេទនេះត្រូវបានគេស្គាល់ដែរថាជាមីស៊ីលដែលអាច ធ្វើដំណើររហូតទៅដល់រាប់ពាន់គីឡូម៉ែត្រនិងអាចធ្វើឲ្យដែនដីមួយចំនួនរបស់អាមេរិកស្ថិតនៅក្នុងហនិភ័យខ្លាំង អំពីគ្រាប់ក្បាលនុយក្លេអ៊ែរដូចជានៅតំបន់ Guam ជាដើម។

គួរឲ្យដឹងដែរថាមួយខែមករាកន្លងទៅនេះកូរ៉េខាងជើងបានធ្វើការបាញ់ សាកល្បងគ្រាប់មីស៊ីលជាច្រើនប្រភេទនិងជាច្រើនដងសាជាថ្មីបន្ទាប់ពីបានស្ងប់ស្ងាត់មួយរយៈដោយសារបញ្ហា កូវីដ៕
ប្រែសម្រួល៖ស៊ុនលី
