បច្ចេកវិទ្យា

ប្រាប់ហើយប្រាប់ទៀត! រក្សារបស់២យ៉ាងនេះ​ ឱ្យគង់ ពេលក្រុមហ៊ុនរលាយ ទើបគណនីយើងបាត់

មកដល់ថ្ងៃនេះ គណនីរបស់អ្នកប្រើ Facebook នៅតែមានបាត់បង់ ឬត្រូវគេលុកលុយ ពីសំណាក់ជនអនាមិក។ បន្ទាប់ពីអ្នកបានដាក់លេខកូដ ដែលពិបាកស្មានត្រូវរួចហើយ មិនប្រាកដថាគណនីសុវត្ថិភាព ទាំងស្រុងនោះឡើយ។ បើមិនបានរក្សាចំណុចសំខាន់ពីរ ដែលបាត់វាហាក់ដូច ហុចកូនសោឱ្យ Hacker អ៊ីចឹងដែរ។

របស់ទាំងពីរនោះគឺជា អ៊ីមែល និងលេខទូរសព្ទ។ គួរដឹងថា នៅពេលនរណាម្នាក់ ប៉ុនប៉ងលួចយក គណនី Facebook របស់អ្នក បើសិនជាគេមានតែអ៊ីមែល ឬលេខទូរសព្ទរបស់អ្នក មួយណាក៏បាន គេអាចនឹងប្ដូរលេខសម្ងាត់ គណនី Facebook របស់អ្នកបានភ្លាម។

១. អ៊ីមែល ត្រូវបានប្រើដើម្បីបង្កើតគណនី Facebook ហើយក៏ត្រូវបានប្រើ ដើម្បីជាសុវត្ថិភាពមួយជាន់ទៀត លើគណនី Facebook ផងដែរ។

ថ្វីត្បិតអ៊ីមែល មិនសូវប្រើញឹកញាប់ ដូចលេខទូរសព្ទ ប៉ុន្ដែកុំប្រហែស គប្បីដាក់លេខសម្ងាត់ ឱ្យពិបាកស្មានលើអ៊ីមែល បើអាច អ្នកគួរបន្ថែមសោរពីរជាន់ 2-factor authentication ឬអ្វីផ្សេងបន្ថែមលើសពីនេះក៏បានដែរ។

២. លេខទូរសព្ទ គឺជាចំណុចសំខាន់ជាងគេ វាក៏ត្រូវបានប្រើ ដើម្បីបង្កើតគណនី Facebook និងមុខងារសុវត្ថិភាព ផងដែរ ពិសេសគឺវាត្រូវបានប្រើអម ជាមួយមុខងារសោរពីជាន់ 2-factor authentication តែម្ដង។

ដូចនេះបើសិនជា អ្នកយកលេខទូរសព្ទទៅបង្កើតគណនី Facebook និងឧស្សាហ៍ប្ដូរលេខ ទូរសព្ទញឹកញាប់នោះ អ្នកគួរប្ដូរលេខទូរសព្ទថ្មី សម្រាប់ Facebook ផងដែរ ដើម្បីជៀសវាង មានគេទិញយកលេខទូរសព្ទរបស់អ្នក ទៅប្រើបន្ដទៀត ដែលនេះដូចជាគេបានគណនី Facebook របស់អ្នកទាំងស្រុងអ៊ីចឹងដែរ៕ Source: Sabay

Most Popular

To Top