បច្ចេកវិទ្យា

អ្នកនិយមលេង អ៊ីនធើណេត ៖ ការជម្លោះគ្នារវាង Wonyoung និង Yujin ចង់ធ្វើជាមេក្រុម IVE?

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកនិយមលេងអ៊ីនធើណេត មានចម្ងល់យ៉ាងខ្លាំង ចំពោះការប្រជែងគ្នា ឬជម្លោះរវាង សមាជិកក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង IVE ទំាង២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល ពាសពេញបណ្តាញ ផ្សព្វផ្សាយសង្គម ។

សម្រាប់ YouTube និងវេទិកាសហគមន៍អនឡាញ បានក្លាយប្រធានបទ នៃការប្រជែងគ្នាបានកើតឡើង រវាងសមាជិក២នាក់នៃ IVE គឺនាង Wonyoung និងនាង Yujin ។ ក្នុងនាមជាអតីតសមាជិកក្រុម IZ*ONE អ្នកទាំង២បានក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមថ្មី ដែលមាន Yujin ជាអ្នកដឹកនាំ ។
យោងតាមការបង្ហោះ របស់អ្នកនិយមលេងអ៊ីនធើណេត ការអត្ថាធិប្បាយថ្មីៗ របស់ Wonyoung បានធ្វើឡើង នៅក្នុងវីដេអូមួយនៃ YouTube ផ្លូវការរបស់ពួកគេបាននាំមកនូវ ចម្ងល់មួយចំនួន ។ នាងបាននិយាយថា ដំបូងឡើយ ខ្ញុំគិតថា ‘(Yujin) unnie គឺជាអ្នកដឹកនាំ?'” ហើយវាត្រូវបាន បកស្រាយ ដោយបណ្តាញ YouTube ផ្សេងទៀតថា Wonyoung មិនបានចាត់ទុក Yujin ជាអ្នកដែលមាន សក្តានុពលភាពជា អ្នកដឹកនាំនោះទេ ។

ជាមួយនឹងវីដេអូបន្ថែម របស់ Wonyoung ត្រូវបានចោទប្រកាន់ថា “សើចចំអក” ទៅកាន់ Yujin នាពេលកន្លងមក អ្នកបង្ហោះបានចងក្រង នូវពេលវេលាខ្លីៗរបស់សមាជិកទាំង២ បានចែករម្លែកពេលវេលា ដ៏គួរឲ្យទាក់ទាញ ដូចដែលបានបកស្រាយ ដោយអ្នកបង្កើត។ ជាពិសេសចាប់តាំងពី Wonyoung បាន កាន់កាប់តំណែងកណ្តាល ក្នុងអំឡុងពេលថ្ងៃ IZ*ONE របស់ពួកគេ ការផ្លាស់ប្តូរ សក្តានុពល រវាងពួកគេចាប់តាំង ពីការបង្ហាញខ្លួន លើកដំបូងរបស់ IVE ហាក់ដូចជាបានបង្កើត បន្ទប់មួយចំនួនសម្រាប់ការអាន ដ៏ចម្រូងចម្រាស ។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់ IVE បានការពារអ្នកទាំង២ ហើយបានច្រានចោលការចោទប្រកាន់នេះ ដោយពន្យល់ថា Wonyoung តែងតែ “មើលថែ Yujin យ៉ាងល្អ” ក្នុងនាមជា Dongsaeng ។ ហេតុផលតែមួយគត់ដែល Wonyoung ធ្វើអត្ថាធិប្បាយនោះ ដោយសារតែពួកគេទាំង២គឺជាផ្នែកនៃ ‘Maknae line’ ក្នុង IZ*ONE ហើយថា នរណាម្នាក់នឹងយល់ថា វាចម្លែកក្នុងការឃើញសមាជិក វ័យក្មេងម្នាក់ក្លាយ ជាអ្នកដឹកនាំភ្លាមៗ។
អ្នកគាំទ្រផ្សេងទៀត ក៏បានចែករmj លែករូបថតអេក្រង់ នៃការសន្ទនា Bubble របស់ពួកគេជាមួយអ្នកគាំទ្រពីរបៀប នាង Wonyoung បង្ហាញពីការមិនជឿជាក់ របស់នាងចំពោះ Yujin ក្លាយជាមនុស្សពេញវ័យជាផ្លូវការ។ ទាក់ទងនឹងការពិតនេះ Yujin ក៏បានចែករម្លែកថា នាង Wonyoung ចេះតែនិយាយមិនចេញ ៕ដោយ៖លី ភីលីព

Most Popular

To Top