បច្ចេកវិទ្យា

ប្រទេសតួកគី មានចេតនាចូលរួមក្នុង ជម្លោះរុស្ស៊ី-អ៊ុយក្រែន តាមរយៈកិច្ចព្រមព្រៀងផលិត យន្តហោះគ្មានមនុស្សបើកនៅ អ៊ុយក្រែន

បរទេស៖ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទីក្រុងអង់ការ៉ា និង រដ្ឋាភិបាលទីក្រុងគៀវ ដែលអាចមើលឃើញក្នុងពេលឆាប់ៗនេះ នូវយន្តហោះគ្មានមនុស្សបើកយោធាតួកគីត្រូវបានផលិតយ៉ាងច្រើននៅក្នុងប្រទេសអ៊ុយក្រែន បានទទួលរងការរិះគន់ពីអ្នកនយោបាយជាន់ខ្ពស់បំផុតរបស់រុស្ស៊ី ដែលបានអះអាងថា ផែនការនេះប្រថុយនឹងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង នៅពេលដែលភាពតានតឹងកើនឡើងខ្លាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ សារព័ត៌មាន RIA Novosti កាលពីថ្ងៃព្រហស្បតិ៍ លោក Andrey Klimov ដែលបម្រើការជាប្រធានគណៈកម្មាធិការព្រឹទ្ធសភានៃប្រទេសរុស្ស៊ីសម្រាប់ការការពារអធិបតេយ្យភាពជាតិ បានចំអកចំពោះទង្វើនេះ ដោយទទូចថា “ដំណើរការរបស់អ៊ុយក្រែនជាមួយនឹងអាវុធគឺជាការបង្កហេតុនៅក្នុងខ្លួនឯង និងជាធាតុផ្សំនៃការញុះញង់។ ”

លោកបានបន្ថែមថា “រដ្ឋាភិបាលទីក្រុងអង់ការ៉ា មិនអាចខកខានក្នុងការយល់អំពីរឿងនេះទេ ប៉ុន្តែតើវាអាចទៅរួច ដែលសម្រាប់ជាការសោកស្តាយ” ដោយអះអាងថា មានហានិភ័យនៅភាគអាគ្នេយ៍នៃអ៊ុយក្រែន ដែលអរិភាពអាចផ្ទុះឡើង “ដោយឯកឯង ឬដោយមានការចូលរួមពីអ្នកបង្កហេតុ” ជាមួយនឹងអាវុធពី ដៃគូបរទេសត្រូវបានប្រើប្រាស់នៅក្នុងការប្រយុទ្ធដ៏មានសក្តានុពលណាមួយ។

លោក Klimov បានព្រមានថា “ជាអកុសល វាមានហានិភ័យដែល “hawks” នៅក្នុង Kiev អាចផ្តល់ការបញ្ជាឱ្យកេងប្រវ័ញ្ចស្ថានភាពនេះ”។

យោងតាមអ្នកនយោបាយ គឺថា អាជ្ញាធរតួកគីកំពុងព្យាយាមទាញយកប្រយោជន៍ផ្នែកហិរញ្ញវត្ថុដោយការផ្សព្វផ្សាយអាវុធរបស់ខ្លួន ប៉ុន្តែក៏កំពុងស្វែងរកដើម្បីក្លាយជា “អ្នកចូលរួមនៅក្នុងការប្រកួតដ៏ធំនេះ” នៃភាពតានតឹងនៅអឺរ៉ុបខាងកើតផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top