បច្ចេកវិទ្យា

នាយកដ្ឋាន សុខភាពផ្លូវចិត្ត ព្រមានព័ត៌មាន អំពីករណី Tangmo Nida អាចបណ្តាល ឲ្យមានការថប់បារម្ភរួមគ្នា

ថៃ ៖ បើយោងតាម ចេញផ្សាយផ្លូវការ របស់គេហទំព័រថៃរ៉ាត បានប្រាប់ឲ្យដឹងថា នាយកដ្ឋានសុខភាពផ្លូវចិត្ត ណែនាំដល់សាធារណជនថា ការទទួលបាន ព័ត៌មាន នៃការបាត់បង់ជីវិត តារាសម្តែងដ៏ល្បីល្បាញ របស់ប្រទេសថៃ អ្នកស្រី Tangmo Nida បង្កឲ្យមានថប់បារម្ភរួមគ្នា សម្រាប់ប្រជាជន ។

នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២0២២ នាយកដ្ឋានសុខភាពផ្លូវចិត្ត សង្គម និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកទឹកចិត្តដល់គ្រួសារ ហើយពាក្យ គំរោះគំរើយ និងការយក ចិត្តទុកដាក់ ចំពោះបញ្ហាដែលសង្គមមើលរំលង ដូចជាសុវត្ថិភាព និងគ្រោះថ្នាក់ជាដើម។ លោកវេជ្ជបណ្ឌិត Amporn Benjaponpitak អគ្គនាយក នៃនាយកដ្ឋាន សុខភាពផ្លូវចិត្តបានមាន ប្រសាសន៍ថា ចំពេលមានទុក្ខសោក ចំពោះមរណភាពរបស់នាង Taengmo Nida Patcharaviraphong” តារាសម្តែងដ៏ល្បីល្បាញ ពីឧបទ្ទវហេតុធ្លាក់ពីទូកល្បឿនលឿន នៅកណ្តាលទន្លេចៅប្រាយ៉ា ជាព័ត៌មានដែលមនុស្ស ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ការចាប់អារម្មណ៍យ៉ាងទូលំទូលាយ បានក្លាយជានិន្នាការសង្គម ដែលបណ្តាញសារព័ត៌មានទាំងអស់ ចង់ផ្សព្វផ្សាយព័ត៌មាន របស់តារាស្រី ប្រវត្តិមនុស្សជិតស្និទ្ធ គ្រួសារ ក៏ដូចជាប្រវត្តិរបស់អ្នកពាក់ព័ន្ធ ដែលអាចរំលោភលើឯកជន ភាពដោយមិនបានរំពឹងទុក ។

លោក Amporn បន្ថែមថា នាយកដ្ឋានសុខភាពផ្លូវចិត្តចង់ឲ្យសង្គមសិក្សា ពីការបាត់បង់ក្នុងឧបទ្ទវហេតុនេះ ព្រោះនៅមានបញ្ហា ដែលសង្គមមើលរំលង ដូចជាបញ្ហាចរាចរណ៍ និងគ្រោះថ្នាក់ទឹក ការដោះស្រាយទូកល្បឿនលឿន ពិសារគ្រឿងស្រវឹងពេលបើកបរ និងឡើងជិះទូក ដូច្នេះសុំកិច្ចសហការ ប្រព័ន្ធផ្សព្វផ្សាយ និងសង្គម ជួយគ្នាប្រើប្រាស់គោលការណ៍ ៕ ដោយ៖លី ភីលីព

Most Popular

To Top