បច្ចេកវិទ្យា

The Sun: ‘Solar hedgehog’ ក្នុងចំណោមរូបភាព គួរឲ្យភ្ញាក់ផ្អើលចេញផ្សាយ ដោយទីភ្នាក់ងារអវកាសអឺរ៉ុប

អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា បេសកកម្មរួមគ្នារវាងទីភ្នាក់ងារអវកាសអ៊ឺរ៉ុប អង្គការអវកាសណាសា និងទីភ្នាក់ងារអវកាសចក្រភពអង់គ្លេស បានបញ្ចេញរូបភាពជាច្រើន រួមមាន ពន្លឺព្រះអាទិត្យ រូបភាពដ៏ធំទូលាយនៃព្រះអាទិត្យ និងលក្ខណៈពិសេសត្រូវបានគេសង្កេតឃើញថ្មី ត្រូវគេស្គាល់ថាជា ‘Solar hedgehog’ ។

អ្នកវិទ្យាសាស្ត្រ កំពុងស៊ើបអង្កេតអាថ៌កំបាំង ‘Solar hedgehog’ ឃើញនៅលើផ្ទៃព្រះអាទិត្យ។ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានបង្ហាញនូវរូបភាព ដែលថតបានដោយ Solar Orbiter របស់វា ចំណែកអង្គការណសា និងទីភ្នាក់ងារអវកាសចក្រភពអង់គ្លេស ក៏បានចូលរួមចំណែក ក្នុងគម្រោងនេះផងដែរ។

បន្ទាប់ពីឆ្លងកាត់គន្លងនៃភព Mercury ការស៊ើបអង្កេតអាចចាប់យករូបភាព នៃ’Solar hedgehog’ ពន្លឺព្រះអាទិត្យ ប៉ូលខាងត្បូងរបស់ព្រះអាទិត្យ សកម្មភាពម៉ាញ៉េទិចរបស់ព្រះអាទិត្យ និងទិដ្ឋភាពពេញលេញនៃព្រះអាទិត្យ។
លោក David Berghmans មកពី Royal Observatory នៃប្រទេសបែលហ្សិក បានពណ៌នារូបភាព នៃស្រទាប់ខាងក្រោមនៃបរិយាកាស របស់ព្រះអាទិត្យថា ពិតជាគួរឲ្យភ្ញាក់ផ្អើល។ លោកបាននិយាយថា វានឹងត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីស្វែងយល់ពីទិន្នន័យទាំងអស់ ហើយស្វែងយល់ពីអ្វី ដែលកំពុងកើតឡើង។

‘Solar hedgehog’ គឺជាលក្ខណៈពិសេសដែលទើបនឹងសង្កេតឃើញ ហើយគ្មាននរណាម្នាក់ដឹងច្បាស់ថា វាកើតឡើងដោយរបៀបណា ឬមូលហេតុអ្វីនោះទេ៕ ដោយ៖លី ភីលីព

Most Popular

To Top