ញូវយ៉ក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានឲ្យដឹងថា មានឱកាសកាន់តែច្រើន ដែលពិភពលោក អាចឃើញសង្គ្រាមនុយក្លេអ៊ែរ ខណៈដែលការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន នៅតែបន្តផ្ទុះឡើង ។
លោក Musk បានសរសេរជាការឆ្លើយតប ទៅនឹងការបង្ហោះមួយ ដែលបានលើកឡើងដោយអ្នកប្រើ Twitter ដែលបានសរសើរ ការផ្ដល់យោបល់របស់មហាសេដ្ឋីដើម្បីបន្ថយជម្លោះរុស្ស៊ីនៅអ៊ុយក្រែនថា “ប្រូបាប៊ីលីតេ (ឱកាស) សង្រ្គាមនុយក្លេអ៊ែរ កំពុងកើនឡើងយ៉ាងឆាប់រហ័ស” ។
នៅក្នុងសារដើម អ្នកប្រើប្រាស់ Twitter ដែលមានឈ្មោះថា Max Tegmark បានសរសេរថា “នេះជាមូលហេតុ ដែលខ្ញុំគិតថាឥឡូវនេះ មានឱកាស១ក្នុងចំណោម ៦ នៃសង្គ្រាមសកល ដែលជិតមកដល់ ហើយហេតុអ្វីបានជាខ្ញុំពេញចិត្តចំពោះ @elonmusk និងអ្នកផ្សេងទៀត ដែលជំរុញឱ្យមានការកើនឡើង ។”
លោក Tegmark បានចែករំលែកអត្ថបទប្លក់ដែលលោក បានចែករំលែកនៅក្នុងសាររបស់លោក ដែលលោកបានសរសេរ អំពីសេណារីយ៉ូសម្មតិកម្ម ដែលពាក់ព័ន្ធនឹងលទ្ធផល នៃប្រទេសរុស្ស៊ី ដែលបង្កើនភាពតានតឹង និងការឆ្លើយតប ដែលអាចធ្វើទៅបានដោយណាតូ និងលោកខាងលិច។
នាពេលថ្មីៗនេះ កងកម្លាំងអ៊ុយក្រែន បានសម្រេចជោគជ័យជាច្រើន ប្រឆាំងនឹងកងទ័ពរុស្ស៊ី នៅភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន ខណៈដែលខ្លួន នៅតែបន្តដណ្តើម យកទឹកដីមួយចំនួនឡើងវិញ ។ ជោគជ័យរបស់អ៊ុយក្រែន ក៏រួមបញ្ចូលប្រតិបត្តិការ វាយលុករបស់ខ្លួន នៅក្នុងតំបន់ផ្សេងទៀត ផងដែរ រួមទាំងតំបន់ភាគខាងកើត Kharkiv, Luhansk និង Donetsk ៕
ប្រែសម្រួល ឈូក បូរ៉ា
