បច្ចេកវិទ្យា

អតីត CIA៖ អ៊ុយក្រែន ព្យាយាមទាញអាមេរិក ឲ្យធ្លាក់ចូលសង្គ្រាម

បរទេស៖អតីតទីភ្នាក់ងារសំងាត់ CIA របស់អាមេរិកលោក Philip Giraldi កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កំពុងបន្តស្វែងរកវិធីសាស្ត្រក្នុងការទាញ សហរដ្ឋអាមេរិក ព្រមទាំងណាតូផង ឲ្យចូលរួមពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងសង្គ្រាម។

លោក Giraldi ដែលបានថ្លែងបែបនេះថា៖​នេះគឺជាបំណងដ៏ច្បាស់លាស់របស់លោក Zelensky នៅក្នុងគំនិតរបស់ខ្ញុំ។ក្នុងនោះគាត់ក៏​ បានព្យាយាមក្នុងការបាញ់មីស៊ីលឲ្យខុស គោលដៅធ្លាក់ក្នុងប្រទេសប៉ូឡូញដែលបានសម្លាប់មនុស្ស២នាក់ហើយព្រមទាំង បានព្យាយាមសុំឲ្យណាតូចូលរួម អន្តរគមន៍ផង។

លោកបានចង្អុលបង្ហាញទៀតថា បច្ចុប្បន្នយោធាអាមេរិក នៅក្នុងប្រទេសប៉ូឡូញមានចំនួន ដល់៤០០០០នាក់ មកហើយដែលហេតុការណ៍បែបនេះនឹង អាចបង្កហនិភ័យនិងការប៉ះទង្គិចរវាងគ្នាជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top