បច្ចេកវិទ្យា

realme C55 បំពាក់កាមេរ៉ា 64MP & ទំហំផ្ទុកធំ 256GB តម្លៃសមរម្យបំផុតនៅកម្ពុជា​តម្លៃចាប់ពី ១៧៩ដុល្លារ​ ជាមួយុទ្ធសាស្រ្ត ធ្វើឲ្យប្រសើរឡើង ស៊េរី C បានផ្លាស់ប្តូរស្តង់ដា ស្មាតហ្វូនលំដាប់ថវិកា

ភ្នំពេញ ៖ នាថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ realme ដែលជាប្រេនស្មាតហ្វូនរីកចម្រើនខ្លាំងបំផុត របស់ពិភពលោក ទើបតែបានបញ្ចេញ realme C55 ក្នុងទីផ្សារប្រទេសកម្ពុជាយើង មានការចូលរួមតារាកិត្តិយស លីម តិចម៉េង Champaion Cambodian idol season 4 និង កញ្ញា ហង្ស ម៉ានីតា Champion Miss universe 2022 ។

realme C55 មកក្នុងនាមជា “ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី”មានកាមេរ៉ាទំហំធំ 64MP ក្នុងកម្រិតតម្លៃនេះ ការសាកថ្មលឿន 33W SUPERVOOC និងទំហំផ្ទុករហូតដល់ 256GB ជាមួយរូបរាងទាន់សម័យ និងប្លែកពីគេត្រូវបានបំផុស គំនិតដោយ Sunshower ការរចនាបែបតំណក់ទឹកភ្លៀង ។ ដូច្នេះហើយ realme C55 ផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូនកម្រិតខ្ពស់ ក្នុងតម្លៃសមរម្យបំផុតចាប់ពី ១៧៩ ដុល្លារ សម្រាប់ទំហំផ្ទុក 6+6GB* +128GB និង ១៩៩ ដុល្លារ សម្រាប់ទំហំផ្ទុក 8+8GB* + 256GB ។

លក្ខណៈពិសេសទាំង ៤ ផ្នែក-កាមេរ៉ា ទំហំផ្ទុក ការសាកថ្ម និង ការរចនា របស់ ជើងឯកស្មាតហ្វូនលំដាប់ ថវិកាជំនាន់ថ្មី realme បានប្រកាសជាផ្លូវការ នូវការអាប់ដេត ជាយុទ្ធសាស្ត្រទៅស៊េរី C ដើម្បីចែកចាយស្មាតហ្វូន ជាមួយនឹងមុខងារឈានមុខគេ នៅក្នុងផ្នែកកាមេរ៉ា ទំហំផ្ទុក ការសាកថ្មលឿន និងការរចនា។ ឥឡូវនេះ realme C55 បំបែករនាំងតម្លៃដោយបំពាក់ កាមេរ៉ា 64MP តែមួយគត់នៅក្នុងកម្រិតតម្លៃនេះ រួមជាមួយនឹងកាមេរ៉ា Selfie 8MP និង 2MP B&W lens ។ realme C55 គឺជាស៊េរី C ទីមួយដែលបំពាក់នូវសេនស័រ OV64B flagship ដែលមានទំហំភីកសែល 0.7μm និងទ្រង់ទ្រាយអុបទិក 1/2″ ដែលជាសិនស័រដូចគ្នា ប្រើក្នុង realme GT Master Edition។ បើប្រៀបធៀបទៅនឹងជំនាន់មុន C55 មាន បង្កើនទំហំសិនស័រ ៥៤% និងការកែលម្អបន្ថែម ៥៣.៨% លើភាពច្បាស់លាស់ ។
លើសពីនេះទៅទៀត មានមុខងារច្នៃប្រឌិតរូបភាព និង Filter ប្រកបដោយភាពច្នៃប្រឌិត សម្រាប់បទពិសោធន៍ ថតរូបកាន់តែប្រសើរ។ ជាមួយនឹងបច្ចេកវិទ្យា ProLight មាននៅលើ Number series, C55 ធ្វើអោយប្រសើរឡើងនូវ គុណភាពរូបភាព និងបង្កើនប្រសិទ្ធភាព យ៉ាងខ្លាំង នូវសមត្ថភាពចាប់រូបភាព ដោយរក្សាព័ត៌មានលម្អិតបន្ថែមទៀត នៅក្នុងលក្ខខណ្ឌពន្លឺតិច ។

realme C55 មានរ៉េមទំហំ សរុបរហូតដល់ 16GB* (រួមបញ្ចូលរ៉េមជំនួយបន្ថែម 8GB+8GB) និង ទំហំផ្ទុកធំ រហូតដល់ 256GB ឥឡូវនេះជាអង្គផ្ទុក ទិន្នន័យធំ ជាងគេនៅក្នុងកម្រិតតម្លៃនេះ ហើយអាចបន្ថែម មេម៉ូរីបានរហូតដល់ 1TB សម្រាប់បទពិសោធន៍អ្នកប្រើប្រាស់យូរអង្វែង។ ជាមួយនឹងបច្ចេកវិទ្យា DRE បន្ថែមរ៉េមកម្រិតខ្ពស់ realme C55 ពង្រីក បន្ថែម RAM រហូតដល់ 8GB ដើម្បីទទួលបានបទពិសោធន៍ដូច រ៉េម 16GB ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ នូវបទពិសោធន៍ដ៏រស់រវើក និងរលូនជាងមុន ។

ដោយយល់ពីតម្រូវការ របស់អ្នកប្រើប្រាស់ C55 ធ្វើអោយប្រសើរឡើងនូវសមត្ថភាពថ្មជាមួយ នឹងការសាកថ្មលឿន 33W SUPERVOOC លឿនបំផុត នៅក្នុងកម្រិតតម្លៃនេះ អាចសាកបាន ១០០% ត្រឹមតែ ៦៣នាទីប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងជំនាន់មុន C35 ជាមួយនឹងការសាកថ្ម 18W, C55 បង្កើនល្បឿន សាកបានលឿនជាងមុន ១០០% ជាមួយនឹងថាមពលថ្មធំ 5000mAh ផ្តល់នូវបទពិសោធន៍សាកថ្មដោយមិនបារម្ភ ។

ដោយឡែកផ្នែកខាងក្រោយ C55 ត្រូវបានរចនាយ៉ាងប៉ិនប្រសប់ជាមួយនឹងការរចនាបែបតំណក់ទឹកភ្លៀង ដែលបំផុសគំនិតដោយធាតុធម្មជាតិ ហើយមានពីរពណ៌គឺ ពណ៌ទឹកមាស និង ពណ៌ខ្មៅ ។ មានភាគល្អិតពន្លឺចំនួន ៥00,000 ដែលបង្កើតជាខ្សែ មីក្រូទស្សន៍បញ្ឈរ ដែលប្រៀបដូចជាបន្ទាត់ នៃទឹកភ្លៀង គួបផ្សំជាមួយនឹងពណ៌ដ៏ស្រស់បំព្រង ដើម្បីឲ្យដូចជាផ្កាឈូករ័ត្ន ដែលនាំមកនូវអារម្មណ៍ ល្អដល់អ្នកប្រើប្រាស់ ។

realme C55 គែមអេក្រង់ និងតួខ្លួនស្តើងបំផុត 7.89mm ដែលធ្វើឲ្យមានផាសុកភាពក្នុងការចាប់កាន់ និងអារម្មណ៍ល្អនៅក្នុងដៃ។ លើសពីនេះ realme C55 មានអេក្រង់លាតពេញ ទំហំ 6.72 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ FHD+ និងល្បឿនអេក្រង់ 90Hz ដែលផ្តល់នូវបទពិសោធន៍ មើលឃើញកាន់តែមានផាសុកភាព ។ ជាមួយនឹងអេក្រង់ទម្លុះ ស្ថិតនៅចំកណ្តាលដែលរួមបញ្ចូលគ្នា យ៉ាងរលូនជាមួយនឹងតួទូរស័ព្ទ realme C55 បង្កើតរូបរាង និងអារម្មណ៍ពេញអេក្រង់កាន់តែប្រសើរ ។

realme C55 បំពាក់បន្ទះឈីប Helio G88 បន្ទះឈីបដែលផ្អែកលើបច្ចេកវិទ្យាដំណើរការ 12nm និង Mali-G52 GPU មានលក្ខណៈពិសេស octa-core មានល្បឿន 2.0GHz ទទួលបានពិន្ទុ Antutu 273,364 ។ស្មាតហ្វូន Android ដែលមាន Mini Capsule ដំបូងគេបង្អស់ លើកនេះ realme C55 ធ្វើឱ្យមានការ លេចធ្លោរយ៉ាងខ្លាំងក្លា ជាមួយនឹងការភ្ញាក់ផ្អើល ដោយបង្ហាញនូវ Mini Capsule ដំបូងបង្អស់របស់ Android ដែលអាចសម្របខ្លួន យ៉ាងឆ្លាតវៃ ទៅនឹងអេក្រង់ ហើយអាចបង្ហាញជុំវិញរន្ធកាមេរ៉ា ។
វាអាចបង្ហាញពណ៌ផ្សេងៗនៃពន្លឺរបស់វាទៅតាមស្ថានភាពថ្ម – ការសាកពេញ ពណ៌បៃតង កំពុងសាកថ្មពណ៌ខៀវ និងជិតអស់ថ្មតិចមានពណ៌ក្រហម។ លើសពីនេះ អ្នកប្រើប្រាស់អាចទទួលបានមុខងារពីរបន្ថែមទៀត គឺ ការប្រើប្រាស់ទិន្នន័យ និងស្ថិតិជំហាន ដែលតម្រូវឱ្យធ្វើការអាប់ដេត OTA នៅពេលក្រោយ ។ ជាមួយនឹង Mini Capsule អ្នកប្រើប្រាស់អាចទទួលបានការជូនដំណឹងសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃកាន់តែប្រសើរ។
លើសពីនេះ ទៅទៀត realme C55 ដំណើរការដោយ realme UI 4.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 13 ចេញពីប្រអប់ ស្កេនក្រយៅដៃ ចំហៀង ដែលមានល្បឿនលឿន ផ្តល់ឱ្យអ្នកគាំទ្រនូវបទពិសោធន៍អ្នកប្រើប្រាស់យូរអង្វែង និងគុណភាពដែលអាចទុកចិត្តបាន ។

ដូច្នេះហើយ realme C55 ត្រូវបានបំពាក់ ដោយលក្ខណៈពិសេសទាំង ៤ ផ្នែក-កាមេរ៉ា ទំហំផ្ទុក ការសាកថ្ម និង ការរចនា ផ្តល់បទពិសោធន៍ គ្រប់ជ្រុងជ្រោយ ដែលបំពេញតម្រូវការចម្រុះ របស់អ្នកប្រើប្រាស់។ វាបង្ហាញពីស្មារតីនៃ “ជើងឯក” និងលើកទឹកចិត្តយុវជនឱ្យរីករាយជាមួយ ជើងឯកជំនាន់ថ្មីនេះរបស់ពួកគេ ក្នុងតម្លៃសមរម្យបំផុត៕

Most Popular

To Top