រុស្ស៊ី ៖ លោក Anton Gorelkin អនុប្រធានគណៈកម្មាធិការ គោលនយោបាយព័ត៌មាន របស់រដ្ឋឌូម៉ា របស់រុស្ស៊ី បានព្រមាននៅបទសម្ភាសន៍ មួយបានបង្ហោះនៅលើបណ្តាញ YouTube Telega Reality ថា ស្មាតហ្វូនរបស់លោកខាងលិច អាចឈប់ដំណើរ ការនៅប្រទេសរុស្ស៊ី ប្រសិនបើជម្លោះអ៊ុយក្រែន ក្លាយជាសង្រ្គាមពិភពលោកលកទី៣ ។
យោងទៅតាមសមាជិកសភា ឲ្យដឹងថា ប្រសិនបើជម្លោះផ្លាស់ទីទៅដំណាក់ កាលមួយផ្សេងទៀត មនុស្សគ្រប់គ្នានឹងឡើង ភាគហ៊ុនរួមទាំងក្រុមហ៊ុន បច្ចេកវិទ្យាផងដែរ ។ លោកបានបន្ថែមថា ខ្ញុំកំពុងនិយាយអំពីអ្វីមួយ ដែលអ្នកជំនាញខ្លះហៅថា សង្គ្រាមលោកលើកទី៣ ចំពោះសេណារីយ៉ូនេះ ខ្ញុំរំពឹងយ៉ាងពេញទំហឹងថា Apple នឹងបិទ iPhone ទាំងអស់នៅសហព័ន្ធរុស្ស៊ី ហើយ Google នឹងបិទទូរស័ព្ទ Android ដែលមិន jailbreak។
លោកបានព្រមានថា ក្នុងករណីបែបនេះ អាជ្ញាធររុស្ស៊ី និងអ្នកជំនាញបច្ចេកវិទ្យា អាចសងសឹកជាមួយនឹងសកម្មភាព ស្រដៀងគ្នានេះទាក់ទងនឹងក្រុមហ៊ុន បច្ចេកវិទ្យាលោកខាងលិច ទោះបីជាលោកមិនបានបញ្ជាក់ថា តើសកម្មភាពទាំងនេះអាចជាអ្វីក៏ដោយ ។
លោក Gorelkin ក៏បានសារភាពថា បច្ចុប្បន្នរុស្ស៊ីមិនមានជម្រើសជំនួសស្មាតហ្វូនលោកខាងលិច ឬកម្មវិធីដែលពួកគេប្រើនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកបានព្យាករណ៍ថា អ្វីៗអាចនឹងផ្លាស់ប្តូរ ក្នុងរយៈពេល ៥-១០ ឆ្នាំ ដោយសារតែវិស័យ IT របស់រុស្ស៊ីកំពុងអភិវឌ្ឍ យ៉ាងឆាប់រហ័ស ជាពិសេសចាប់តាំងពីការ ចាកចេញពីក្រុមហ៊ុនបរទេសមួយចំនួន ពីទីផ្សាររបស់ប្រទេស ។
លោក Gorelkin មិនមែនជាមនុស្សដំបូង ផ្តល់យោបល់ពីលទ្ធភាព ដែលឧបករណ៍របស់លោកខាងលិច នឹងឈប់ដំណើរការនៅប្រទេសរុស្ស៊ីនោះឡើយ។ អ្នកជំនាញជាច្រើន បានព្រមានថា សេណារីយ៉ូបែបនេះ អាចធ្វើ ទៅបានតាមលក្ខណៈបច្ចេកទេស សម្រាប់ឧបករណ៍ទាំងអស់ ដែលតម្រូវឲ្យមាន ការអាប់ដេត កម្មវិធីពីក្រុមហ៊ុននៅបរទេស ឬមានជម្រើសធ្វើឲ្យម្ចាស់ស្វែងរកពីចម្ងាយ និងរារាំងទូរស័ព្ទដែលបាត់ ។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាលោកខាងលិចបានឈប់រយៈពេលខ្លីក្នុងការដកកម្មវិធីដែលមិនចង់បានចេញពី App Storesរបស់ពួកគេ និងបិទការប្រើប្រាស់សេវាកម្មទូទាត់ Apple Pay និង Google Pay នៅលើទូរស័ព្ទជាកម្មសិទ្ធិរបស់អ្នកប្រើប្រាស់រុស្ស៊ី៕
ដោយ៖លី ភីលីព