បច្ចេកវិទ្យា

មូលនិធិឃ្លាំមើល អ៊ីនធើណេត អង់គ្លេស ៖ រូបភាពរំលោភបំពានផ្លូវភេទ លើកុមារនៅតែបន្តរីករាលដាល នៅលើ WhatsApp

PA

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sky News បានប្រាប់ឲ្យដឹងថា មូលនិធិឃ្លាំមើលអ៊ីនធើណេត (IWF) បានចោទប្រកាន់ម្ចាស់ WhatsApp Meta ពីការខកខាន ក្នុងការទប់ស្កាត់ការរីករាលដាល នៃសម្ភារៈបំពាន រួមទាំងប្រភេទ នៃមាតិកាដែលបានផ្ញើ ទៅអតីតអ្នកផ្សាយរបស់ BBC Huw Edwards ។

អង្គការសុវត្ថិភាព កុមារបានព្រមានថា មិនមានគ្មានអ្វីរារាំងរូបភាព ការរំលោភ បំពានផ្លូវភេទ លើកុមារពីការផ្សព្វផ្សាយ នៅលើបណ្តាញ ផ្សព្វផ្សាយសង្គមយក្ស របស់អាមេរិក WhatsApp នោះឡើយ ទោះបីមូលនិធិឃ្លាំមើលអ៊ីនធឺណិត (IWF) ដែលជួយស្វែងរក និងលុបខ្លឹមសារការ រំលោភបំពាន លើកុមារចេញពីគេហទំព័រ ទំាងនោះក៏ដោយ។

កាលពីខែកក្កដា Edwards បានសារភាពថា មានរូបភាពមិនសមរម្យ របស់កុមារត្រូវបានចែករម្លែកជាមួយគាត់នៅលើ WhatsApp  ជាវេទិកាផ្ញើសារ ដែលបានអ៊ិនគ្រីប ។ គ្មាននរណាម្នាក់នៅខាងក្រៅការ សន្ទនាអាចមើលឃើញ ឬចូលប្រើសារដែលបានអ៊ិនគ្រីប រួមទាំងអ្នកផ្តល់សេវាខ្លួនឯងផងដែរ។

អ្នកធ្វើយុទ្ធនាការមួយចំនួន កំពុងជំរុញឲ្យមានការផ្លាស់ប្តូរ ចំពោះការអ៊ិនគ្រីប ដែលនឹង ផ្តល់ឲ្យភ្នាក់ងារ អនុវត្តច្បាប់នូវលទ្ធភាព ចូលប្រើសារប្រភេទទាំងនេះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃសម្ភារៈបំពានលើកុមារ។

ប៉ុន្តែអ្នកផ្សេងទៀតបានអះអាងថា វេទិកាផ្ញើសារមានសុវត្ថិភាព មានសារសំខាន់ណាស់ ក្នុងការការពារអ្នកងាយរងគ្រោះ រួមទាំងអ្នកប្រើប្រាស់វ័យក្មេង ហើយថាបច្ចុប្បន្នមិនមានបច្ចេកវិទ្យាអាចសម្រេចបាន អាចបង្កើតអ្វីដែលគេហៅថា Backdoor ចូលទៅក្នុងការអ៊ិនគ្រីបដោយមិនផ្តាច់ការអ៊ិនគ្រីប និងប៉ះពាល់ដល់ភាពឯកជន និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាលទ្ធផល ។

លោក Dan Sexton ប្រធាន ផ្នែកបច្ចេកវិទ្យានៅ IWF បានចោទប្រកាន់ Meta ថា ជ្រើសរើសមិនធានាថា រូបភាពមិនសមរម្យបែបនេះ មិនអាចផ្សព្វផ្សាយបានបន្ទាប់ពីករណី Edwards ៕

Most Popular

To Top