ប៉ារីស៖ Fortnite-Creator Epic Games បានបើកដំណើរការ App Store របស់ខ្លួនកាលពីថ្ងៃសុក្រ ដែលធ្វើឲ្យអ្នកប្រើប្រាស់រំលង Store ដែលដំណើរការដោយ Apple និង Google បន្ទាប់ពីបានធ្វើការតវ៉ាគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីផ្តល់ជូនហ្គេមរបស់ខ្លួនដោយផ្ទាល់ដល់អ្នកប្រើប្រាស់ស្មាតហ្វូនយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
Epic Games Store មានសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Android ទូទាំងពិភពលោក និងសម្រាប់អ្នកប្រើប្រាស់ iPhone និង iPad នៅអឺរ៉ុប។ ការបើកដំណើរការ Store នេះធ្វើឡើងបន្ទាប់ពី Epic ធ្វើការតវ៉ាគ្នាតាមផ្លូវច្បាប់ និងបញ្ចុះបញ្ចូលនិយតករឲ្យបន្ធូរបន្ថយការគ្រប់គ្រងរបស់ក្រុមហ៊ុន Apple និង Google លើការលក់កម្មវិធីសម្រាប់ទូរស័ព្ទដែលដំណើរការប្រព័ន្ធប្រតិបត្តិការរបស់ពួកគេ។
នាយកប្រតិបត្តិក្រុមហ៊ុន Epic លោក Tim Sweeney បានប្រាប់អ្នកសារព័ត៌មានពីការិយាល័យរបស់ក្រុមហ៊ុននៅប្រទេសស៊ុយអែតថា យើងរីករាយណាស់ដែលបានឈានដល់ការបើកដំណើរការហ្គេមរបស់យើងនៅលើ iOS និង Android ដោយច្បាប់ DMA ថ្មីរបស់អឺរ៉ុប” ។
ច្បាប់ថ្មីរបស់ EU ត្រូវបានគេស្គាល់ថា ជា Digital Markets Act (DMA)បានបង្ខំឲ្យ Apple បើកដំណើរការសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីនៅអឺរ៉ុប ប៉ុន្តែក្រុមហ៊ុនអាមេរិកមិនធ្វើដូច្នេះនៅកន្លែងផ្សេងទេ។ ចំណែក Apple បាននិយាយកាលពីថ្ងៃសុក្រថា DMA តម្រូវឲ្យយើងបើកសមត្ថភាពថ្មីសម្រាប់អ្នកអភិវឌ្ឍន៍នៅសហភាពអឺរ៉ុប ហើយយើងបានធ្វើការ ដើម្បីធ្វើឲ្យពួកវាមានភាពងាយស្រួលតាមអាចធ្វើទៅបានសម្រាប់អ្នកប្រើប្រាស់ ខណៈកំពុងព្យាយាមការពារឯកជនភាព និងសុវត្ថិភាពរបស់ពួកគេ។
ស្នងការទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប Thierry Breton បានបង្ហោះនៅលើ X ថា បាទ អ្នកលេងហ្គេមអឺរ៉ុបមានន័យច្រើនជាង #FREEDOM & ជម្រើស។ Fortnite ក៏កំពុងធ្វើការវិលត្រឡប់ទៅកាន់ iPhones និង iPads បន្ទាប់ពីត្រូវបានហាមឃាត់ក្នុងឆ្នាំ២០២០ សម្រាប់ការស្វែងរកដើម្បីគេចពីប្រព័ន្ធទូទាត់របស់ Apple ។
Epic ឆ្នាំ២០២០ បានចាប់ផ្តើមករណីមួយក្នុងគោលបំណងបំបែកការក្តាប់របស់ Apple នៅលើ App Store ដោយចោទប្រកាន់ក្រុមហ៊ុនផលិត iPhone ថា ធ្វើប្រតិបត្តិការផ្តាច់មុខនៅក្នុងហាងរបស់ខ្លួនសម្រាប់សេវាកម្មឌីជីថល៕