បច្ចេកវិទ្យា

ទូរស័ព្ទ iPhone 16 របស់ក្រុមហ៊ុន Apple អាចមានតម្លៃថោកជាងម៉ូដែលមុនៗ ដែលត្រៀមខ្លួនចេញលក់នៅខែក្រោយ

អាមេរិក៖របាយការណ៍ថ្មីមួយបានអះអាងថា ទូរស័ព្ទ iPhone 16 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple អាចមានតម្លៃថោកជាងការរំពឹងទុក បន្ទាប់ពីព័ត៌មានលម្អិតនៃការផលិតឧបករណ៍ ថ្មីត្រូវបានលាតត្រដាងជាផ្លូវការ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail ។

ការកាត់បន្ថយតម្លៃនេះ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សបានផ្លាស់ប្តូរផលិតកម្មមួយចំនួននៃម៉ូដែលកម្រិតខ្ពស់ទៅកាន់ប្រទេសឥណ្ឌា ដែលអាចកាត់បន្ថយការចំណាយរហូតដល់ ១០ ភាគរយសម្រាប់អ្នកក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការទាបសម្រាប់ iPhone នៅប្រទេសអាស៊ី មានន័យថា ម៉ូដែលតម្លៃទាបទាំងនេះ ទំនងជាត្រូវបាននាំចេញទៅកាន់អ្នកទិញក្នុងប្រទេសផ្សេងទៀត រួមទាំងអាមេរិក ក្នុងតម្លៃកាត់បន្ថយដែរ។

iPhone 16 Pro ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមពី ១,០៩៩ដុល្លារ ហើយតម្លៃសម្រាប់ Pro Max នឹងចាប់ផ្តើមប្រហែល ១,២០០ដុល្លារ ។ ក្រុមហ៊ុន Apple បានបង្កើនការផលិតម៉ូដែល Pro iPhone 16 របស់ខ្លួននៅប្រទេសឥណ្ឌាជាលើកដំបូង ចាប់តាំងពីវាបានចាប់ផ្តើមផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសពីប្រទេសចិនក្នុងឆ្នាំ ២០២២។

ក្រុមហ៊ុន Foxconn ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ក្រុមហ៊ុន បានចាប់ផ្តើមបណ្តុះបណ្តាលកម្មកររាប់ពាន់នាក់នៅរោងចក្រ Tamil Nadu របស់ខ្លួន ខណៈខ្លួនប្រញាប់ប្រញាល់ផលិត iPhone 16 Pro និង Pro Max រួមជាមួយនឹងការចេញផ្សាយជាសកល។

ជាប្រវត្តិសាស្ត្រ ទូរស័ព្ទ iPhone មិនត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌាទេ ដែលធ្វើឲ្យអ្នកស្រុកមិនមានជម្រើសក្រៅពីការទិញម៉ូដែលថ្មីបំផុតពីបរទេស ហើយបង់ថ្លៃខ្ពស់សម្រាប់វា។ ក្រុមហ៊ុន Apple ត្រូវតែលុបចោលការគិតថ្លៃពន្ធគយ ២២ ភាគរយ និងការគិតថ្លៃបន្ថែម១០ ភាគរយលើមូលដ្ឋានដើម្បីនាំចូលឧបករណ៍ បង្ខំឲ្យក្រុមហ៊ុនរក្សាតម្លៃខ្ពស់ជាងនេះក្នុងប្រទេស។

ប៉ុន្តែតាមរយៈការដំឡើងឧបករណ៍ក្នុងស្រុក Apple ត្រូវបានគេរាយការណ៍ថា មានបំណងកាត់បន្ថយតម្លៃ iPhone ថ្មីបំផុតរហូតដល់ ១០ ភាគរយនៅក្នុងប្រទេសឥណ្ឌា ដែលតម្លៃជាមធ្យមគឺ១,៥៥០ដុល្លារ ។

លោក Sanyam Chaurasia អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវ Canalys បានប្រាប់ Bloomberg ថា ការផលិតម៉ូដែល Pro ក្នុងប្រទេសឥណ្ឌានឹងកាន់តែជំរុញឲ្យអតិថិជនទិញក្នុងស្រុកជំនួសឲ្យការទិញឧបករណ៍នៅបរទេស ខណៈគម្លាតតម្លៃរួមតូច៕

Most Popular

To Top