គណៈកម្មការអឺរ៉ុប បានសម្រេចកាត់បន្ថយពន្ធនាំចូលរថយន្ត Tesla ដែលផលិតចិន បន្ទាប់ពីរកឃើញថា ក្រុមហ៊ុន Tesla ទទួលបានការឧបត្ថម្ភធនតិចតួចប៉ុណ្ណោះពីរដ្ឋាភិបាលចិន។
EU បានកាត់បន្ថយពន្ធនាំចូលរថយន្ត Tesla ដែលផលិតនៅចិន ពី ២០,៨% មកនៅត្រឹម ៩% ប៉ុណ្ណោះ។ អត្រាពន្ធនេះ គឺទាបណាស់បើប្រៀបធៀបនឹងអត្រា ១៧% ទៅ ៣៦,៣% ដែល EU ដាក់លើរថយន្តក្រុមហ៊ុនចិនមួយចំនួន។ យ៉ាងណាមិញ ការកំណត់ពន្ធនេះ ត្រូវរង់ចាំទទួលការអនុម័តភាគច្រើនជាផ្លូវការពីសមាជិក EU ២៧ប្រទេសជាមុនសិន នៅមុនថ្ងៃទី៣០ ខែតុលា។
គួរដឹងថា EU បានកំណត់ពន្ធគយលើរថយន្តរបស់ក្រុមហ៊ុនចិនមួយចំនួនដូចជា SAIC Motor Corp ៣៦,៣%, Geely ១៩,៣%, BYD Co ១៧%, Dongfeng Motor Group Co និង Nio Inc ២១,៣%។

ការបន្ធូរបន្ថយពន្ធគយលើរថយន្ត Tesla នេះ ក៏ដើម្បីជំរុញការលក់រថយន្តអគ្គិសនីក្នុងតំបន់អឺរ៉ុបឡើងវិញផងដែរ ក៏ព្រោះតែគោលដៅរបស់ EU គឺចង់លុបបំបាត់រថយន្តចំហេះក្នុងនៅត្រឹមឆ្នាំ២០២៥។ យ៉ាងណាមិញ គោលដៅអាចនឹងជួបឧបសគ្គដោយសារការដាក់ពន្ធលើរថយន្តអគ្គិសនីចិន ដែលមានតម្លៃធូរថ្លៃ៕
