តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផលិតកម្មសកលរបស់ខ្លួនបានធ្លាក់ចុះ ០.៦ភាគរយ នាខែកក្កដា ធៀបនឹងឆ្នាំមុនមកត្រឹម ៨០៤,៦១០គ្រឿង នេះជាការកត់សម្គាល់នូវការធ្លាក់ចុះ ៦ខែជាប់គ្នា ប៉ុន្តែការផលិតក្នុងប្រទេសវិញមានការរីកចម្រើនបន្តិចបន្តួចតែប៉ុណ្ណោះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
ផលិតកម្មក្នុងស្រុករបស់ខ្លួនបានកើនឡើង ០.១ភាគរយ ដល់ ៣០៩,១១៨គ្រឿង ធៀបនឹងការធ្លាក់ចុះ ១៨.៨ភាគរយ ក្នុងខែមិថុនា។ ក្រុមហ៊ុន Toyota បានចាប់ផ្តើមផលិតរថយន្ត Prius ឡើងវិញនៅពាក់កណ្តាលខែមិថុនានៅប្រទេសជប៉ុន បន្ទាប់ពីការផលិតរបស់ខ្លួនត្រូវបានផ្អាកនាខែមេសា ដោយសារតែការប្រមូលមកវិញ។
ម៉ូដែលកូនកាត់នេះបង្កើតឡើងសម្រាប់ការបញ្ឈប់ការផលិតនៃម៉ូដែល ៣ ផ្សេងទៀត បន្ទាប់ពីរឿងអាស្រូវវិញ្ញាបនប័ត្ររថយន្តថ្មីៗនេះរបស់ខ្លួន ក្នុងនោះក្រុមហ៊ុនបានទទួលស្គាល់ថា មិនបានអនុវត្តតាមស្តង់ដាររដ្ឋាភិបាលទាំងស្រុងនៃការសាកល្បងយានយន្ត។ ផលិតកម្មនៅក្រៅប្រទេសរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះ ១.០ភាគរយមកនៅត្រឹម ៤៩៥,៤៩២គ្រឿង ដោយសារការផលិតរបស់ក្រុមហ៊ុននៅអាមេរិកខាងជើង និងអឺរ៉ុបត្រូវបានទូទាត់ដោយការធ្លាក់ចុះ ៩.៦ ភាគរយនៅប្រទេសចិន។
ការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្តនេះបានធ្លាក់ចុះ ០.២ភាគរយមកនៅត្រឹម ៨៥៧,៩៨២គ្រឿង ខណៈការលក់បានធ្លាក់ចុះនៅអាមេរិកខាងជើង ហើយប្រទេសចិនដែលជាកន្លែងផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យកាន់តែច្រើនកំពុងទទួលបានប្រជាប្រិយភាព។
តួរលេខនៅប្រទេសអ៊ីតាលីបានកើនឡើងច្រើនជាងទ្វេដង ដោយសារតែការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ប៉ុន្តែមិនជួយសម្រាប់ការខាតបង់នៅលើទីផ្សាររថយន្តធំៗទាំង ២ នោះទេ។ ការលក់នៅបរទេសជារួមបានធ្លាក់ចុះ ០,១ ភាគរយមកនៅត្រឹម ៧១៧ ៦២៩គ្រឿង៕