បច្ចេកវិទ្យា

ប្រទេសប្រេស៊ីលកំពុងប្រឈមមុខបិទ វេទិកា X ខណៈលោក Musk ច្រានចោលបទបញ្ជាផ្លូវច្បាប់

ប្រេស៊ីល៖ ប្រទេសប្រេស៊ីលកាលពីថ្ងៃសុក្រ កំពុងប្រឈមមុខនឹងការបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីមហាសេដ្ឋី លោក Elon Musk បានបដិសេធបញ្ជាដោយតុលាការកំពូល ក្នុងការដាក់ឈ្មោះអ្នកតំណាងស្របច្បាប់ថ្មីសម្រាប់ក្រុមហ៊ុន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

លោក Musk ត្រូវបានជាប់គាំងក្នុងជម្លោះរយៈពេលជាច្រើនខែជាមួយចៅក្រម Alexandre de Moraes ដែលកំពុងដឹកនាំការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតក្នុងប្រទេសដ៏ធំបំផុតរបស់អាមេរិកខាងត្បូង។

X បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយភ្លាមៗ បន្ទាប់ពីឆ្លងកាត់រយៈពេល ២៤ ម៉ោងនៅថ្ងៃផុតកំណត់សម្រាប់ក្រុមហ៊ុនដើម្បីដាក់ឈ្មោះតំណាងស្របច្បាប់ថា ឆាប់ៗនេះ យើងរំពឹងថាចៅក្រមលោក Alexandre de Moraes នឹងបញ្ជាឲ្យ X បិទនៅប្រទេសប្រេស៊ីល ដោយសារយើងនឹងមិនគោរពតាមបញ្ជាខុសច្បាប់របស់លោកដើម្បីត្រួតពិនិត្យគូប្រជែងនយោបាយរបស់លោក។

នេះបើយោងតាមវិបផតថល DataReportal ឯកទេស បានប្រាប់ឲ្យដឹងថា កម្មវិធី និងគេហទំព័រនៅតែអាចចូលប្រើបាននៅប្រទេសប្រេស៊ីលមានអ្នកប្រើប្រាស់ច្រើនជាង ២២លាននាក់។ ដើម្បីឲ្យតំបន់អឺរ៉ុបចូលជាធរមាន តុលាការកំពូលត្រូវតែជូនដំណឹងទៅទីភ្នាក់ងារទូរគមនាគមន៍ជាតិ ដើម្បីទប់ស្កាត់ការចូលទៅកាន់ X ។
លោកប្រធានាធិបតី Luiz Inacio Lula da Silva បានប្រាប់ស្ថានីយវិទ្យុក្នុងស្រុកមួយកាលពីថ្ងៃសុក្រថា ប្រជាពលរដ្ឋណាក៏ដោយមកពីគ្រប់ទិសទីក្នុងពិភពលោកដែលមានការវិនិយោគនៅប្រទេសប្រេស៊ីល គឺស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញ និងច្បាប់របស់ប្រទេសប្រេស៊ីល ។

ការប្រឈមមុខដាក់គ្នាជាមួយលោក Musk បានចាប់ផ្តើម នៅពេលលោក Moraes បានបញ្ជាឲ្យផ្អាកគណនី X ជាច្រើនដែលជាកម្មសិទ្ធិរបស់អ្នកគាំទ្រអតីតប្រធានាធិបតីស្តាំនិយមប្រេស៊ីល Jair Bolsonaro បានព្យាយាមធ្វើឲ្យខូចប្រព័ន្ធបោះឆ្នោតនៅការបោះឆ្នោតឆ្នាំ២០២២ ដែលលោកបានចាញ់។

អាជ្ញាធរប្រេស៊ីលកំពុងស៊ើបអង្កេតថា តើ Bolsonaro បានរៀបចំផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីការពារគូប្រជែងការបោះឆ្នោតឆ្នាំ២០២២ របស់លោក គឺ Lula ពីការឡើងកាន់តំណែងក្នុងខែមករាឆ្នាំ២០២៣ ដែរឬទេ។

អ្នកប្រើប្រាស់អនឡាញត្រូវបានរារាំងដោយលោក Moraes រួមមានតួរលេខដូចជាអតីតសមាជិកសភាស្តាំនិយម Daniel Silveira ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ ក្នុងឆ្នាំ២០២២ ក្រោមការចោទប្រកាន់ពីបទដឹកនាំចលនាដើម្បីផ្តួលរំលំតុលាការកំពូល៕

Most Popular

To Top