បច្ចេកវិទ្យា

ប្រទេសប្រេស៊ីលសម្រេចចិត្ត ដាក់បម្រាមមិនឲ្យប្រើប្រាស់បណ្តាញសង្គម X

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចៅក្រមលោក Alexandre de Moraes នៃតុលាការកំពូលនៃប្រទេសប្រេស៊ីលបានបញ្ជាឱ្យប្រតិបត្តិការរបស់ X ដែលគេស្គាល់ថាធ្លាប៉ជាបណ្តាញសង្គម Twitter នោះគឺត្រូវបាន ដាក់ឲ្យផ្អាកជាបន្ទាន់ និងបានគំរាមកំហែងការផាកពិន័យយ៉ាងខ្លាំងប្រឆាំងនឹងនរណាម្នាក់ដែលព្យាយាមរារាំងការហាមឃាត់នេះ។

លោក De Moraes បានទាមទារឱ្យ X ត្រួតពិនិត្យគណនីជាច្រើនដែលផ្សព្វផ្សាយព័ត៌មានមិនពិតព្រមទាំងធ្វើការរិះគន់ទៅលើម្ចាស់ក្រុមហ៊ុនលោក Elon Musk ជាច្រើនករណី ប៉ុន្តែយ៉ាងណាក្តីលោក Muskបានបដិសេធមិនទទួលស្គាល់ការចោទប្រកាន់ទាំងនោះឡើយ។

កាលពីថ្ងៃសុក្រ ចៅក្រមបានបញ្ជាឱ្យហាមឃាត់វេទិកានេះនៅក្នុងប្រទេសប្រេស៊ីល ដោយទុកពេលឱ្យ Google និង Apple ប្រាំថ្ងៃដើម្បីដកកម្មវិធី X ចេញពីកម្មវិធីរបស់ពួកគេ។

ចៅក្រមក៏បានគំរាមពិន័យជាប្រាក់ប្រហែល ៥០,០០០ លុយប្រេស៊ីលរៀលឬប្រហែល ៨,៨៧៤ ដុល្លារផងដែរ ក្នុងមួយថ្ងៃសម្រាប់អ្នកដែលប្រើប្រាស់បណ្តាញឯកជននិម្មិត (VPN) ដើម្បីល្មើសទៅនឹងការហាមឃាត់នេះ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top