បារាំង៖ ស្ថាបនិក Telegram លោក Pavel Durov និយាយបានជាលើកដំបូងចាប់តាំងពីចាប់ខ្លួននៅបារាំងថា អាជ្ញាធរបារាំងបានប្រើអំណះអំណាងគួរឲ្យភ្ញាក់ផ្អើលបំផុត នៅពេលពួកគេចាប់ខ្លួនលោកនៅអាកាសយានដ្ឋានប៉ារីសកាលពីខែមុន យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
អ្នកជំនួញជនជាតិរុស្ស៊ី-បារាំងរូបនេះត្រូវបានឃុំខ្លួន បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Paris-Le Bourget កាលពីថ្ងៃទី ២៤ ខែសីហា ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំប៉ុន្មានថ្ងៃក្រោយមក។លោកត្រូវបានចោទប្រកាន់ចំនួន ១២ករណី រួមទាំងការបង្កជម្លោះក្នុងការចែកចាយរឿងអាសអាភាសកុមារ ការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់។ ការចោទប្រកាន់នេះកើតចេញពីការច្បាប់ដ៏ធូររលុងរបស់ Telegram ធ្វើឲ្យមានការប្រើប្រាស់យ៉ាងទូលំទូលាយនៃវេទិកាដោយឧក្រិដ្ឋជន។
លោក Durov បានចេញសេចក្តីថ្លែងការណ៍ដ៏វែងមួយនៅលើ Telegram កាលពីយប់ថ្ងៃព្រហស្បតិ៍ដោយលើកហេតុផលថា ជំហររបស់ព្រះរាជអាជ្ញាប្រទេសបារាំងគួរឲ្យភ្ញាក់ផ្អើលសម្រាប់ហេតុផលជាច្រើនបែបនេះ។
លោក Durov បានសរសេរថា ប្រសិនបើប្រទេសមួយមិនសប្បាយចិត្តនឹងសេវាកម្មអ៊ីនធើណេត ការអនុវត្តដែលបានបង្កើតឡើង ត្រូវចាប់ផ្តើមសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងសេវាកម្មខ្លួនឯង។ ការប្រើច្បាប់ពីសម័យមុនស្មាតហ្វូន ដើម្បីចោទប្រកាន់នាយកប្រតិបត្តិពីឧក្រិដ្ឋកម្មប្រព្រឹត្តដោយភាគីទី៣នៅលើវេទិកា ដែលលោកគ្រប់គ្រងគឺជាវិធីសាស្រ្តខុសឆ្គងទំាំងស្រុងទៅហើយ។
យោងតាមមហាសេដ្ឋីបច្ចេកវិទ្យា ប៉ូលីសបានប្រាប់លោកថា លោកអាចទទួលខុសត្រូវផ្ទាល់ចំពោះការប្រើប្រាស់ Telegram ខុសច្បាប់របស់អ្នកដទៃ ដោយសារតែអាជ្ញាធរបារាំងមិនបានទទួលការឆ្លើយតបពី Telegram ឡើយ។
លោក Durov បានច្រានចោលការអះអាងថា ក្រុមហ៊ុនរបស់លោកពិបាកទៅដល់ ដោយកត់សម្គាល់ថា Telegram មានតំណាងផ្លូវការនៅសហភាពអឺរ៉ុបដែលឆ្លើយតបនឹងសំណើ។ អាសយដ្ឋានអ៊ីម៉ែលរបស់វាត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈសម្រាប់នរណាម្នាក់នៅសហភាពអឺរ៉ុបដែលប្រើ Google “អាសយដ្ឋាន Telegram EU សម្រាប់ការអនុវត្តច្បាប់” ៕