បច្ចេកវិទ្យា

iPhone 16 Pro Max តម្លៃត្រឹមតែ ១,៩០០ដុល្លារតែប៉ុណ្ណោះនៅវៀតណាម

វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទូរស័ព្ទiPhone 16 នឹងត្រូវដឹកជញ្ជូនទៅដល់ប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៧ ខែកញ្ញាជាមួយនឹងតម្លៃចាប់ពី ៤៦.៩៩ លានដុងស្មើនឹងតម្លៃ ១,៩០០ ដុល្លារអាមេរិកសម្រាប់ប្រភេទទូរស័ព្ទiPhone 16 Pro Max ។

ទូរស័ព្ទ iPhone ថ្លៃបំផុតភ្ជាប់មកជាមួយទំហំផ្ទុកអតិបរមាមួយតេរ៉ាបៃ ទោះបីជាអតិថិជនអាចជ្រើសរើសទំហំ 512GB ឬ 256GB ក្នុងតម្លៃទាប។ កាលពីថ្ងៃចន្ទ ក្រុមហ៊ុន Apple បានបង្ហាញត្រកូលចុងក្រោយបំផុតរបស់ខ្លួនមាន ៤ ម៉ូដែលដែលដំណើរការដោយបន្ទះឈីប A18 ថ្មីត្រូវបានរចនាឡើងសម្រាប់កិច្ចការភ្ជាប់ AI។

ទូរសព្ទនេះក៏មានភ្ជាប់មកជាមួយនូវប៊ូតុងសកម្មភាពអាចប្ដូរតាមបំណងបាន ដែលធ្វើឲ្យអ្នកប្រើប្រាស់កត់ត្រាជាសំឡេង កំណត់អត្តសញ្ញាណបទចម្រៀង និងបកប្រែឃ្លាក្នុងចំណោមកិច្ចការផ្សេងៗទៀត។ ការបញ្ជាទិញជាមុននៅប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងបើកនៅថ្ងៃទី ២០ ខែកញ្ញា។

សម្រាប់ត្រកូលមុនៗ Pro Max ច្រើនតែជាម៉ូដែលដែលគេស្វែងរកច្រើនបំផុតក្នុងប្រទេសវៀតណាម ហើយអ្នកលក់រំពឹងថានឹងមាននិន្នាការដូចគ្នានៅឆ្នាំនេះ។ លោក Doan Viet នាយកប្រតិបត្តិនៃក្រុមហ៊ុនលក់បន្តផលិតផល Apple ShopDunk បាននិយាយថា ទិន្នន័យអតិថិជនបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ចំពោះ Pro Max ជាមួយនឹងពណ៌ថ្មីមានសារធាតុទីតានីញ៉ូម។

នៅឆ្នាំនេះ Apple នឹងអនុញ្ញាតឲ្យមានការបញ្ជាទិញជាមុននៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក អាចផ្តល់ការបញ្ចុះតម្លៃដើម្បីទាក់ទាញអតិថិជន។ លោក Viet បន្ថែមថា នេះអាចបង្កើនតម្រូវការ ១៥ភាគរយធៀបនឹងឆ្នាំមុន។

លោក Hoang Tam តំណាងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន Hoang Ha Mobile បាននិយាយថា មុខងារ AI និងប៊ូតុងបញ្ជាកាមេរ៉ាថ្មីនឹងក្លាយជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់អ្នកទិញ៕

Most Popular

To Top