បច្ចេកវិទ្យា

លោក Elon Musk ព្យាករណ៍ថា នឹងក្លាយជាមហាសេដ្ឋីដំបូងគេ លើពិភពលោក នៅឆ្នាំ២០២៧

AFP

អាមេរិក ៖ យោងតាមរបាយការណ៍ឆ្នាំ ២០២៤ របស់ក្លឹប Trillion Dollar Club ដោយ Informa Connect Academy បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យាយក្ស អាមេរិក លោក Elon Musk នឹងត្រៀមខ្លួនក្លាយ ជាមហាសេដ្ឋីដំបូងគេ នៅលើពិភពលោកនៅឆ្នាំ ២០២៧ នាពេលខាងមុខនេះ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

តាមកាសែត The Guardian បាននិយាយាថា ការព្យាករណ៍នេះ ដោយផ្អែកលើអត្រាកំណើន ទ្រព្យសម្បត្តិប្រចាំ ឆ្នាំរបស់លោក Musk ដែលមានចំនួន ១១០ភាគរយ ។ កម្លាំងជំរុញសម្រាប់បុរសអាយុ ៥៣ ឆ្នាំ នៅពីក្រោយ ក្រុមហ៊ុនរថយន្ត Tesla និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បច្ចុប្បន្នគឺជាអ្នកមានបំផុត នៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ២៥១ ពាន់លានដុល្លារអាមេរិក ដូចដែលបានរាយការណ៍ដោយ Bloomberg Billionaire Index ។

របាយការណ៍ក៏បានព្យាករណ៍ថា មហាសេដ្ឋីឥណ្ឌាអាយុ ៦២ ឆ្នាំ Gautam Adani ជាស្ថាបនិកនៃក្រុមហ៊ុន Adani Group នឹងទទួលបាននូវឋានៈជាមហាសេដ្ឋីនៅឆ្នាំ ២០២៨ ប្រសិនបើទ្រព្យសម្បត្តិ របស់លោកបន្តកើនឡើង ក្នុងអត្រាបច្ចុប្បន្ន ១២៣ភាគរយ ។

បេក្ខជនផ្សេងទៀត សម្រាប់ឋានៈមហាសេដ្ឋីនៅឆ្នាំ ២០២៨ រួមមានមហាសេដ្ឋីអាមេរិក លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia អាយុ ៦៣ ឆ្នាំ និងមហាសេដ្ឋីឥណ្ឌូនេស៊ី លោក Prajogo Pangestu ស្ថាបនិក ៨០ ឆ្នាំនៃក្រុមហ៊ុន Barito Pacific Group ដែលសកម្មក្នុងវិស័យប្រេង និងវិស័យឧស្ម័ន ។ លោក Huang និងលោក Pangestu បច្ចុប្បន្នត្រូវបានជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតទី ១៨ និងទី៤៤ នៅទូទាំងពិភពលោករៀងៗខ្លួន។

លើសពីនេះ មហាសេដ្ឋីបារាំង លោក Bernard Arnault នៃក្រុមហ៊ុនទំនិញប្រណីត LVMH អាយុ ៧៥ ឆ្នាំ និងមហាសេដ្ឋី អាមេរិក លោក Mark Zuckerberg នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta អាយុ ៤០ ឆ្នាំ បច្ចុប្បន្នជា មហាសេដ្ឋីទី ៣ និងទី ៤ នៅទូទាំងពិភពលោក ត្រូវបានគេរំពឹងថា នឹងឈានដល់ដំណាក់កាល ដែលមានតម្លៃរាប់ពាន់ លានដុល្លារ នៅឆ្នាំ ២០៣០។

ទន្ទឹមនឹងនេះ មហាសេដ្ឋីអាមេរិក លោក Jeff Bezos ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន e-commerce យក្ស Amazon និងបច្ចុប្បន្នជាមហាសេដ្ឋីទី២ របស់ពិភពលោក មានទ្រព្យសម្បត្តិ ២០០ពាន់លានដុល្លារ ត្រូវបានគេព្យាករណ៍ថា នឹងមិនឈានដល់ ឋានៈមហាសេដ្ឋីរហូតដល់ឆ្នាំ ២០៣៦ ។

មហាសេដ្ឋីអាមេរិកលោក Larry Page អាយុ ៥១ ឆ្នាំ និងលោក Sergey Brin អាយុ ៥១ ឆ្នាំ ជាស្ថាបនិក Google ត្រូវបានគេរំពឹងថានឹងសម្រេចបាននូវឋានៈដូចគ្នាក្នុងរយៈពេល ១២ ឆ្នាំ ជាមួយនឹងសក្តានុពល សម្រាប់បញ្ញាសិប្បនិម្មិត ក្នុងការបង្កើនល្បឿន នៃការប្រមូលផ្តុំ ទ្រព្យសម្បត្តិរបស់ពួកគេ ៕

Most Popular

To Top