បច្ចេកវិទ្យា

ក្រុមអ្នកប្រើប្រាស់អឺរ៉ុប បានរិះគន់ក្រុមហ៊ុនវីដេ អូហ្គេមយុទ្ធសាស្ត្រប្រើបោក បញ្ឆោតពួកគេ

ព្រុចសែល៖ក្រុមអ្នកប្រើប្រាស់អឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់ក្រុមហ៊ុនវីដេអូហ្គេមដ៏ធំបំផុតរបស់ពិភពលោកថា ក្រុមហ៊ុននេះបានបោកបញ្ឆោតអ្នក ប្រើប្រាស់របស់សហភាពអឺរ៉ុប រួមទាំងកុមារដើម្បីជំរុញឲ្យពួកគេចំណាយកាន់តែច្រើនលើសកម្មភាពវីដេអូហ្គេម យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

នេះបើយោងតាមតួលេខឧស្សាហកម្មដែលបានចេញផ្សាយ កាលពីខែមុនថា ហ្គេមវីដេអូមានប្រជាប្រិយភាពខ្លាំងនៅទ្វីបអឺរ៉ុប ដែលប្រជាជនជាងពាក់កណ្តាលគឺជាអ្នកលេង។ ក្រុមសិទ្ធិអ្នកប្រើប្រាស់ឆ័ត្រ BEUC របស់អឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ពាក្យបណ្តឹងទៅកាន់គណៈកម្មការអឺរ៉ុប ដោយមានការគាំទ្រពីអង្គការសមាជិកក្នុងប្រទេសចំនួន ១៧ នៅអឺរ៉ុប រួមមានប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី។

ក្រុមទាំងនេះបាននិយាយថា ក្រុមហ៊ុននៅពីក្រោយហ្គេមដូចជា Fortnite, EA Sports FC 24 និង Minecraft មានកំហុសចំពោះយុទ្ធសាស្ត្រចំណាយដោយឧបាយកលពាក់ព័ន្ធនឹងរូបិយប័ណ្ណនិម្មិតនៅលើហ្គេម ដែលពួកគេបាននិយាយថា កុមារកាន់តែងាយរងគ្រោះទៅៗ ។ ហ្គេមវីដេអូយក្សដែលមានឈ្មោះគឺ Activision Blizzard, Electronic Arts, Epic Games, Mojang Studios, Roblox Corporation, Supercell និង Ubisoft ។

រូបិយប័ណ្ណនិម្មិត គឺជាវត្ថុឌីជីថល ដូចជាត្បូង ពិន្ទុ ឬកាក់ អាចទិញបានដោយលុយពិត ជាញឹកញាប់នៅក្នុងហ្គេមខ្លួនឯង ឬនៅក្នុងទីផ្សារកម្មវិធី។ នៅពេលរូបិយប័ណ្ណឌីជីថលត្រូវបានប្រើដើម្បីទិញជម្រើស ឬវត្ថុក្នុងហ្គេម ក្រុមអ្នកប្រើប្រាស់និយាយថា អ្នកលេងបាត់បង់ការមើលឃើញនៃផលបូកពិតដែលពាក់ព័ន្ធ ធ្វើឲ្យពួកគេងាយរងគ្រោះទៅនឹង ការចំណាយច្រើន។

លោក Agustin Reyna ប្រធាន BEUC បាននិយាយថា សព្វថ្ងៃនេះ រូបិយប័ណ្ណនៅលើហ្គេមដែលមានគោលបំណងបោកបញ្ឆោតអ្នកប្រើប្រាស់ និងធ្វើឲ្យប៉ះពាល់ដល់កុមារ។ ក្រុមហ៊ុនដឹងយ៉ាងច្បាស់អំពីភាពងាយរងគ្រោះរបស់កុមារ និងប្រើល្បិចដើម្បីទាក់ទាញអ្នកប្រើប្រាស់វ័យក្មេងឲ្យចំណាយកាន់តែច្រើន។

យោងតាម BEUC បាននិយាយថា ៨៤ ភាគរយនៃអ្នកដែលមានអាយុពី ១១ ទៅ ១៤ ឆ្នាំលេងវីដេអូហ្គេមនៅអឺរ៉ុប ខណៈទីផ្សារទិញក្នុងហ្គេមមានតម្លៃប្រហែល ៥០ ពាន់លានដុល្លារនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២០៕

Most Popular

To Top