បច្ចេកវិទ្យា

តម្លៃ iPhone 16 នៅវៀតណាម ជាប់ចំណាត់ថ្នាក់ទី ១៣ ដែលមានតម្លៃថោកបំផុត នៅទូទាំងពិភពលោក

Xinhua

វៀតណាម ៖ នេះបើយោង តាមតារាងចំណាត់ថ្នាក់ ដែលចងក្រងដោយគេហទំព័រ តាមដានតម្លៃ Nukeni បាននិយាយថា ប្រទេសវៀតណាម គឺជាប្រទេស ដែលមានតម្លៃ iPhone 16 ថោកបំផុតជាប់ ចំណាត់ថ្នាក់ទី ១៣ ដែលតម្លៃនេះ ធ្វើឲ្យអតិថិជន iPhone សប្បាយរីករាយក្នុងការប្រើប្រាស់វា ។

បញ្ជីនេះត្រូវបានចងក្រង ដោយប្រើតម្លៃដាក់លក់ រួមទាំងពន្ធ សម្រាប់ត្រកូល iPhone 16 ដូចដែលបាន ប្រកាសនៅលើ គេហទំព័រ ផ្លូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ក្នុង ៤០ ប្រទេសនៅទូទាំងពិភពលោក។

ប្រទេសវៀតណាមបានជាប់ ក្នុងបញ្ជីនេះតាំង ពីឆ្នាំ ២០២៣ នៅពេលដែល Apple បើកហាងអនឡាញ របស់ខ្លួនក្នុងប្រទេសនេះ ៕

Most Popular

To Top