បច្ចេកវិទ្យា

ការលក់ទូរស័ព្ទទំនើប មួយទឹកមានការកើន ដល់កម្រិតខ្ពស់បំផុត ក្នុងប្រទេសជប៉ុន ដោយសារ ស្មាតហ្វូនថ្មីថ្លៃពេក

kyodo

តូក្យូ ៖ ក្រុមហ៊ុនស្រាវជ្រាវ នៅទីក្រុងតូក្យូ បាននិយាយថា ការលក់ស្មាតហ្វូនប្រើប្រាស់រួច (មួយទឹក)នៅប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងកើនឡើងខ្ពស់គ្រប់ ពេលវេលា នៅសារពើពន្ធឆ្នាំ ២០២៤ ដោយសារតែការកើនឡើង នៃតម្លៃឧបករណ៍ថ្មីជំរុញ អ្នកប្រើប្រាស់ឆ្ពោះ ទៅរកជម្រើស ដែលមានតម្លៃសមរម្យជាងមុន យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today  ។

វិទ្យាស្ថានស្រាវជ្រាវ MM Ltd. បាននិយាយថា ការលក់ស្មាតហ្វូនប្រើរួចត្រូវបានព្យាករណ៍ថានឹងកើនឡើង ១៥.៥ ភាគរយពីឆ្នាំមុនដល់ ៣.១៥ លានគ្រឿងជាកំណត់ត្រាខ្ពស់សម្រាប់រយៈពេល ៦ ឆ្នាំជាប់ៗគ្នាដែលកើនឡើង ដោយការទិញដោយភ្ញៀវបរទេស។

ក្រុមហ៊ុនស្រាវជ្រាវបានបន្តថា ការលក់ត្រូវបានប៉ាន់ប្រមាណថានឹងពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ អាចនឹងកើនឡើងដល់ ៤.៣៨ លានគ្រឿងនៅ ក្នុងសារពើពន្ធ ២០២៨ ដោយផ្អែកលើការកើនឡើង នៃតម្លៃឧបករណ៍ថ្មី ដោយសារតែការធ្លាក់ថ្លៃ របស់ប្រាក់យ៉េន និងតម្លៃសម្ភារៈខ្ពស់ជាង។

លោក Hideaki Yokota អនុប្រធានក្រុមហ៊ុន MM Research បាននិយាយថា ទោះបីជាម៉ូដែលស្មាតហ្វូនថ្មីៗ រួមទាំង iPhone ចុងក្រោយបំផុត របស់ក្រុមហ៊ុន Apple Inc. បានចេញផ្សាយ នៅក្នុងខែកញ្ញា បានទាក់ទាញការ ចាប់អារម្មណ៍ក៏ដោយ អ្នកប្រើប្រាស់ជាច្រើនហាក់ ដូចជាពិបាកក្នុងការ បន្ធូរខ្សែកាបូបរបស់ពួកគេ។

លោក Yokota បានបន្តថា មនុស្សកាន់តែមាន ផាសុកភាពជាមួយនឹង ផលិតផលជជុះ ដោយសារស្មាតហ្វូន ដែលប្រើរួចអាចប្រើប្រាស់ដោយគ្មានភាពរអាក់រអួល ។ មនុស្សកាន់តែមានផាសុកភាព ជាមួយផលិតផលជជុះ។

ក្រុមហ៊ុនស្រាវជ្រាវ បាននិយាយថា ភ្ញៀវមកពីប្រទេសចិន និងបណ្តាប្រទេស ផ្សេងទៀត ក៏កំពុងរួមចំណែក ដល់ការកើនឡើង នៃការលក់ ដោយបានចាប់យកទូរស័ព្ទ iPhone មួយទឹក ក្នុងស្ថានភាពល្អ។

ដោយឆ្លុះបញ្ចាំង ពីប្រជាប្រិយភាព របស់ពួកគេ ចំណែកនៃស្មាតហ្វូនមួយទឹក (ជជុះ) ក្នុងការលក់ស្មាតហ្វូនសរុប របស់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងកើនឡើងពី ៩.៧ ភាគរយនៅសារពើពន្ធឆ្នាំ ២០២៣ ដល់ ១០.៨ ភាគរយនៅឆ្នាំសារពើពន្ធនេះ ៕

Most Popular

To Top