V40 series ZEISS Portrait So Pro បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីការបើកការកម្ម៉ង់ទិញទុកមុន។ អតិថិជនដែលចូលចិត្តថតរូបដោយប្រើប្រាស់ smartphone មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកញ្ចក់លែន ZEISS ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូប Portrait ទន្ទឹមនឹងនេះថាមពលថ្មដ៏ខ្លាំងក្លារបស់V40 Lite និងមុខងារបច្ចេកវិទ្យា AI កម្រិតខ្ពស់ ដែលមុខងារនេះជាតម្រូវការរបស់អតិថិជនដែលកំពុងពេញនិយម ។ បន្ថែមពីនេះ vivo V40 series មិនត្រឹមតែមានបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ព្រមទាំងមានពណ៌ស្រស់ស្អាតទៀតផង។


V40 5G តម្លៃ $499 មានពីរពណ៌ Sunglow Peach និង Stellar Silver
V40 Lite តម្លៃ $319 មានពីរពណ៌ Titanium Silver និង Dynamic Black
V40 5G បំពាក់មកជាមួយកញ្ចក់លែន ZEISS Portrait So Pro
V40 5G បំពាក់កញ្ចក់លែន ZEISS នឹងផ្តល់ការថតរូបបែប Portrait ចេញមកដូចអ្នកថតរូបអាជីព 50MP f/1.88 aperture ចាប់យកព័ត៌មាននៃរូបភាពយ៉ាងលម្អិតនិងច្បាស់ល្អរួមជាមួយនឹង OIS កាត់បន្ថយភាពរំញ័រ ដែលជួយអោយការថតរូបនៅមានស្ថេរភាព។ កាមេរ៉ា ZEISS Ultra-Wide-Angle ទំហំ 50MP ជាមួយនឹងមុំ119° និង Autofocus ពូកែក្នុងការថតទេសភាពនិងរូបថតជាក្រុម។
កាមេរ៉ា ZEISS Group Selfie ទំហំ 50MP មានមុខងារ AI Facial Contouring សម្រាប់ការថតរូប Selfie ចេញមកស្រស់ស្អាតបែបធម្មជាតិ។


V40 Lite បំពាក់កាមេរ៉ាខាងមុខទំហំ 32MP និងកាមេរ៉ាខាងក្រោយមានទំហំ 50MP កាមេរ៉ា Bokeh 2MP រួមជាមួយ AI Aura Light សម្រាប់រូបភាពរស់រវើក ច្បាស់លាស់ជាមួយនឹងបែបផែន Bokeh ដ៏ស្រស់ស្អាត។ លក្ខណៈពិសេសរបស់មុខងារទាំងពីរនេះលើកកម្ពស់ការថតរូបរបស់អ្នក មិនថាការថតរូបបែបទេសភាព ថតរូបPortrait រូបភាពចេញមកគឺពិតជាមានភាពស្រស់ស្អាត។
V40 series ត្រូវបានធ្វើឱ្យប្រសើរឡើងដោយ បច្ចេកវិទ្យាមុខងារ AI ថ្មី
ទាំង V40 5G និង V40 Lite ផ្តល់នូវពន្លឺគុណភាពបែបស្ទូឌីយោដែលរូបភាពចេញមកច្បាស់បានយ៉ាងល្អទោះបីជាស្ថិតនៅក្រោមកន្លែងមិនសូវមានពន្លឺ ដោយសារតែ AI 3D Studio Lighting បន្ថែមពន្លឺបំពេញរូបថតនោះអោយមើលទៅដូចធម្មជាតិសម្រាប់កន្លែងដែលមានពន្លឺខ្សោយ ។ បន្ថែមពីលើ AI Aura Light ដែលមាននៅក្នុង vivo V40 series ក៏បាន ភ្ជាប់មកជាមួយបច្ចេកមានវិទ្យាAI ដែលមានដូចជា AI erase សម្រាប់ការលុបរូបឬវត្ថុដែលមិនចង់បានចេញនិង AI Photo Enhance សម្រាប់កែលម្អរូបថតព្រិលហើយធានាបាននូវភាពច្បាស់លាស់កាន់តែប្រសើរឡើង ។


ដំណើរការរលូនជាមួយនឹងថាមពលថ្មប្រើប្រាស់បានយូរ
V40 series ជាមួយនឹងថ្ម BlueVolt 5500mAh (V40 5G) និង 5000mAh (V40 Lite) គាំទ្រដល់ការប្រើប្រាស់របស់អតិថិជនដែលមានការមមាញឹកពេញមួយថ្ងៃ ហើយបន្ថែមពីនេះមាននូវបច្ចេកវិទ្យា Flash Charge 80W ធានាបាននូវការសាកថ្មរហ័ស។លើសពីនេះV40 Liteក៏រួមបញ្ចូលការធានាគុណភាពថ្មរយៈពេល4ឆ្នាំផងដែរ។V40 series ជាជម្រើសល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទក្នុងរយៈពេលយូរក៏ថ្មនៅតែល្អ។


ប្រតិបត្តិការដោយរលូននិងការកម្សាន្តដ៏អស្ចារ្យ
V40 series ធានាបាននូវបទពិសោធន៍យ៉ាងរលូនសម្រាប់ប្រើប្រាស់និងលេងកម្សាន្តប្រចាំថ្ងៃ ។ V40 5G មានបន្ទះ ឈីប Qualcomm Snapdragon® 7 Gen 3 ដែលមាន RAM 12GB + 256GB ROM និង 12GB RAM ជំនួយ ចំណែកឯ V40 Lite ដំណើរការដោយ Snapdragon 685 មកជាមួយនឹង RAM 8 + ROM ទំហំ256GB និង 8GB RAM ជំនួយ និង ផ្តល់នូវអង្គចងចាំធំទោះបើកម្មវិធីច្រើនក្នុងពេលតែមួយក៏ប្រត្តិបត្តិការដោយរលូនដែរ។


V40 series ជាតម្រូវការដ៏ខ្ពស់សម្រាប់អ្នកប្រើប្រាស់
V40 series មានតម្រូវការខ្ពស់នៅកម្ពុជាដោយសារតែ vivo V40 5G ផ្តល់នូវបន្ទះឈីបខ្លាំង និង ការថតរូបដែលមានគុណភាពខ្ពស់បើធៀបនិងទូរស័ព្ទដែលមានតម្លៃប្រហាក់ប្រហែលគ្នា ខណៈដែល V40 Lite ត្រូវបានគេស្គាល់ថាមានកាមេរ៉ាល្អ មុខងារ AI ថ្មីជាច្រើន ធានានូវគុណភាពថ្ម និង ប្រតិបត្តិការរលូន4ឆ្នាំនិងតម្លៃសមរម្យ។
ស្មាតហ្វូនទាំងពីរនេះបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ដែលចូលចិត្តនូវបច្ចេកវិទ្យាថ្មីៗនិងលើកកម្ពស់ស្ដង់ដារនៃការថតរូបតាមទូរស័ព្ទទៅមួយកម្រិតទៀតក្នុងពេលទូរស័ព្ទផ្សេងមានតម្លៃប្រហាក់ប្រហែលគ្នាមិនអាចផ្តល់ឱ្យបាន។ សម្រាប់ព័ត៌មានបន្ថែមអាចរកបាន vivo official page https://www.facebook.com/vivoCambodia.
