តូក្យូ៖ ម្ចាស់ក្រុមហ៊ុន Facebook និង Instagram Meta Platforms Inc. នឹងប្រឈមមុខ នឹងការប្តឹង ផ្តល់ថ្មីនៅក្នុងប្រទេសជប៉ុន ជុំវិញការផ្សាយពាណិជ្ជកម្ម ដែលក្លែងបន្លំស្នើ សុំមូលនិធិវិនិយោគ ជាមួយនឹងការយល់ព្រម ក្លែងក្លាយពីតារាល្បីៗ ។
ទីភ្នាក់ងារព័ត៌មាន Kyodo បានរាយការណ៍ឲ្យដឹងថា ដើមបណ្តឹងប្រហែល៣០ នឹងស្វែងរកយ៉ាងហោចណាស់ នូវទឹកប្រាក់៣០០លានយ៉េន ស្មើនឹងប្រហែល២លានដុល្លារ សហរដ្ឋអាមេរិក ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក និងដៃ របស់ប្រទេសជប៉ុន ដោយសំអាងថា ពួកគេមិនបានធ្វើគ្រប់គ្រាន់ដើម្បីការពារការបោកប្រាស់នេះ ដោយដកស្រង់សម្តីមេធាវីសម្រាប់ដើមបណ្តឹង បានលើកឡើងដូច្នេះ ។
របាយការណ៍បានដាក់ថា បណ្តឹងសំណងនឹងត្រូវប្តឹងទៅតុលាការស្រុកចំនួន៥នៅទូទាំងប្រទេស រួមមាន Saitama, Chiba និង Osaka ។
របាយការណ៍បានដាក់ថា ក្នុងចំណោមឈ្មោះរបស់មនុស្សដែលត្រូវបានគេកត់សម្គាល់ដែលត្រូវបានប្រើនៅក្នុងការផ្សាយពាណិជ្ជកម្ម គឺមាន សហគ្រិនជនជាតិជប៉ុន Yusaku Maezawa ស្ថាបនិកក្រុមហ៊ុនលក់សំលៀកបំពាក់ទាន់សម័យតាមអ៊ីនធឺណិត Zozo Inc. ។
ដើមបណ្តឹងបានមើលការផ្សាយពាណិជ្ជកម្មក្លែងក្លាយ នៅមុនពេលត្រូវបានដឹកនាំឱ្យផ្ទេរប្រាក់ទៅគណនីវិនិយោគដែលបានកំណត់ ដោយសំអាងថា ក្រុមហ៊ុន Meta មានកាតព្វកិច្ចស៊ើបអង្កេតខ្លឹមសារ នៃការផ្សាយពាណិជ្ជកម្ម និងមិនអនុញ្ញាត ឱ្យពួកគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រសិនបើក្រុមហ៊ុននេះអាចព្យាករណ៍ពីហានិភ័យ នៃគ្រោះថ្នាក់កើតឡើងដល់អ្នកប្រើប្រាស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា