បច្ចេកវិទ្យា

ការពិតដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ចក្រវាឡ

Xinhua

ក្រៅពីការពង្រីក និងវិវត្តន៍ថាមពលរបស់វាពីមួយថ្ងៃទៅមួយថ្ងៃ ចក្រវាឡនៅតែបន្តភាពភ្នាក់ផ្អើល និងមន្ទិលសង្ស័យដល់ក្រុមតារាវិទូក្នុងការសិក្សាស្រាវជ្រាវ។ ដោយឡែកខាងក្រោមនេះគឺជាការពិតដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងជាងគេបំផុតរបស់ចក្រវាឡ។

ចក្រវាឡមានវ័យចំណាស់ខ្លាំង
ចក្រវាឡបានចាប់ផ្តើមឡើងនៅក្នុងសម័យដំបូងគេបង្អស់ ដែលត្រូវបានគេហៅថា សម័យ Big Bang ( ០ឆ្នាំ) ហើយចក្រវាឡត្រូវបានគេប៉ាន់ស្មានថា មានអាយុកាល ១៣.៧ ពាន់លានឆ្នាំ។

ចក្រវាឡពោរពេញដោយវត្ថុមិនអាចមើលឃើញ
ចក្រវាឡត្រូវបានបង្កើតឡើងដោយវត្ថុដែលមិនអាចមើលឃើញ ឬ វត្ថុដែលពិបាកនឹងឃើញ។ តាមការពិត ក្រុមផ្កាយ ភព និង កាឡាក់ស៊ី ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តមើលឃើញ គឺគ្រាន់តែជាចំនែក ៤ ភាគរយប៉ុណ្ណោះនៃចក្រវាឡ។ ដោយឡែក ៩៦ភាគរយទៀត សុទ្ធតែជាវត្ថុតដែលមិនអាចមើលឃើញ និងពិបាកក្នុងការសិក្សាស្រាវជ្រាវ ដែលត្រូវបានគេហើយថា “ថាមពលងងឹត”។ ទោះបីជាយ៉ាងណាក្តី ក្រុមតារាវិទូក៏នៅតែអាចសិក្សាអំពីចក្រវាឡបាន ដោយសារកម្លាំងទំនាញរបស់វា។

ចក្រវាឡមានទំហំកាន់តែធំជាងមុន
នៅក្នុងឆ្នាំ១៩២០ តារាវិទូម្នាក់ឈ្មោះ Edwin Hubble បានសិក្សាស្រាវជ្រាវឃើញថា ចក្រវាឡមិនស្ថិតឋេរនោះឡើយ ផ្ទុយទៅវិញវាអាចនឹងពង្រីកខ្លួនរបស់វាបន្ដិចម្តងៗ តាមរយៈកម្លាំងទំនាះរបស់វា។

ចក្រវាឡអាចមានរាងរាបស្មើ
រូបរាងរបស់ចក្រវាឡត្រូវបានជះឥទ្ធិពលដោយកម្លាំងទំនាញ និងអត្រានៃការផ្ទុះឡើងរបស់វា។ ជាក់ស្តែង ប្រសិនបើដង់ស៊ីតេនៃចក្រវាឡមានកំរិតលើសនៃកំរិតជាក់លាក់ណាមួយ នោះចក្រវាឡនឹងមានរាងរាបស្មើ។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top