វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាយកដ្ឋានគយរបស់ប្រទេសវៀតណាមកំពុងលក់ iPhone មួយទឹកចំនួន ២,៥៤០ គ្រឿងដែលរឹបអូសបានពីការរំលោភបំពានរដ្ឋបាលក្នុងតម្លៃ ២ ពាន់លានដុង (៧៦,១៤០ ដុល្លារអាមេរិក) ឬ ៨០០,០០០ ដុង (៣០.៥ ដុល្លារអាមេរិក) ក្នុងមួយគ្រឿង។
នេះបើយោងតាមការចុះផ្សាយរបស់គយបាននិយាយថា អ្នកទិញត្រូវទិញកញ្ចប់ទំាងមូល និងបង់ថ្លៃដឹកជញ្ជូន។ ទូរសព្ទទាំងនោះត្រូវបានរឹបអូសក្នុងករណីមានការរំលោភបំពានរដ្ឋបាល ហើយត្រូវបានដាក់លក់ដោយអង្គភាពប្រឆាំងការរត់ពន្ធនៃនាយកដ្ឋានគយ។
កញ្ចប់មួយទៀតដែលមានទូរសព្ទ Apple Oppo និង Honor មួយទឹកចំនួន ២,៣៦០ គ្រឿងកំពុងត្រូវបានលក់ក្នុងតម្លៃ ១.៣៦ ពាន់លានដុង។ មានតម្លៃប្រហែល ៦០០,000ដុងក្នុងមួយគ្រឿង។
អាជ្ញាធរនឹងធ្វើការចាប់ឆ្នោត នៅថ្ងៃព្រហស្បតិ៍ក្រោយ ដើម្បីជ្រើសរើសអ្នកទិញ ប្រសិនបើមានការដេញថ្លៃច្រើនជាងមួយ។ អ្នកទិញនឹងទទួលខុសត្រូវ ក្នុងការបំពេញតម្រូវការផ្លូវច្បាប់ សម្រាប់ការលក់ទូរស័ព្ទនៅលើទីផ្សារ៕
