ផ្សេងៗ

ការកើនឡើង កម្ពស់ទឹកសមុទ្រធ្វើឲ្យផ្ទៃដី សើមជាង៥,៨០០ ម៉ាយការ៉េនៃផ្ទៃដី សើមនៅក្រោមទឹកនៃរដ្ឋ Louisiana ក្នុងរយៈពេល៥០ឆ្នាំ

Louisiana ៖ ការសិក្សាថ្មីមួយនៅលើវាលខ្សាច់នៃរដ្ឋ Louisiana នៅខាងក្រៅទីក្រុង New Orleans និយាយថា តំបន់នេះបានឈាន ដល់ចំណុចកំពូលហើយ អាចលិចទឹកទាំងស្រុងក្នុងរយៈពេល ៥០ ឆ្នាំទៀត ដោយសារតែការកើនឡើង កម្ពស់ទឹកសមុទ្រនេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការសិក្សានេះដឹកនាំ ដោយលោក Torbjörn Törnqvist នៃសាកលវិទ្យាល័យ Tulane ហើយបានរកឃើញថា កម្រិតទឹកសមុទ្រកើន ឡើងចន្លោះពី៦ទៅ៩មីល្លីម៉ែត្រ ក្នុងមួយឆ្នាំ គឺគ្រប់គ្រាន់សម្រាប់ ដាក់នៅលើផ្ទៃដីវាលខ្សាច់ ដែលមានអាយុ ៨៥០០ ឆ្នាំដោយលាតសន្ធឹងទំហំជាង ៥.៨០០ ម៉ាយការ៉េ។

ការផ្លាស់ប្តូរនេះនឹងផ្លាស់ប្តូរទ្រង់ទ្រាយ ថ្មីនៃទីក្រុង New Orleans និងទឹកដីជុំវិញទីក្រុងដែលរំខានដល់ការរស់នៅ របស់ប្រជាជនជាង ១,២ លាននាក់។ លោកTörnqvistបានប្រាប់ NOLA ថា អ្វីដែលយើងនិយាយ គឺយើងកំពុងរងទុក្ខ ហើយចំណុចដែលបានកើតឡើងបានកើតឡើងរួចហើយ។

យើងបានឈានដល់កម្រិតមួយដែលគ្មានផ្លូវត្រឡប់មកជាមូលដ្ឋានទៀតទេ ហើយប្រហែលជាមិនមានផ្លូវត្រឡប់មកវិញក្នុងរយៈពេល២០០០ ឆ្នាំទៀតទេ។ ការផ្លាស់ប្តូរនេះអាចធ្វើឲ្យបឹង Pontchartrain បើកចំហដល់ឈូងសមុទ្រម៉ិកស៊ិក និងផ្នែកលិចទឹកនៅភាគខាងកើតនៃទីក្រុង New Orleans រួមទាំងជម្រកសត្វព្រៃជាតិ Bayou Sauvage និងផ្លាស់ប្តូរឆ្នេរសមុទ្រ Louisiana ទាំងអស់ទៅព្រំប្រទល់រដ្ឋនិងរដ្ឋ Texas៕ដោយ៖លី ភីលីព

Most Popular

To Top