ផ្សេងៗ

Milan សម្រេចចិត្តទិញ Kjaer ជាផ្លូវការក្រោយលេងខ្ចីជើងបានមួយរយៈ

ក្លឹបយក្សអ៊ីតាលីAC Milan នៅថ្ងៃនេះបានសម្រេច ចិត្តជាផ្លូវការ ចំពោះកីឡាករខ្ចីជើង Simon Kjaerទៅជាសមាជិក ពេញសិទ្ធក្លឹបនៅ Serie Aនេះពីក្លឹបអេស្បាញSevilla ។

ខ្សែការពារសញ្ជាតិ ដាណឺម៉ាក បានធ្វើដំណើរ មកដល់ទីនេះកាលពី ខែមករាលើកិច្ចព្រមព្រៀង ប្រាក់កម្ចីជាមួយនឹងជម្រើស ក្នុងការទិញរួចជា ស្រេចទៅហើយ ។ បន្ទាប់ពីការបង្ហាញទំរង់ គួរឱ្យភ្ញាក់ផ្អើលជាបន្ត បន្ទាប់បុរសវ័យ ៣១ ឆ្នាំរូបនេះបានក្លាយទៅជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ San Siro។

សេចក្តីថ្លែងការណ៍មួយ របស់ក្លឹបបាននិយាយថា“ AC Milan រីករាយក្នុងការប្រកាសថា ក្លឹបបានអនុវត្តជម្រើស របស់ខ្លួនក្នុងការទិញ Simon Kjaer ជាមូលដ្ឋានអចិន្ត្រៃយ៍ ពី Sevilla FC ក្នុងតម្លៃខ្លួនប្រមាណ ជា៣,៥លានអ៊ឺរ៉ូ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top