ផ្សេងៗ

Liverpool បញ្ចប់ការងារ ដោះដូរ កីឡាករ Jota តម្លៃខ្លួន ៤៥លានផោន បានសម្រេច

កីឡាករអន្តរជាតិសញ្ជាតិប៉ទុយហ្គាល់ Jota ទីបំផុតគឺបានសម្រេចចិត្តចុះកុងត្រាផ្ទេរមកចូលរួម ក្លឹបហង្សក្រហម Liverpool ជាផ្លូវការហើយ ស្របពេលជាមួយគ្នានឹងកិឡាករ Thiago Alcantara តម្លៃ២០លានផោន នោះផងដែរ។

កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Wolves រូបនេះបានផ្ទេរមក Liverpool ក្នុងតម្លៃខ្លួនប្រមាណជា៤៥លានផោនជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំ នេះបើយោងតាមការបញ្ជាក់យ៉ាងច្បាស់ដោយ the Goal។

កីឡាករវ័យ២៣ឆ្នាំរូបនេះបានធ្វើឲ្យទំរង់លេងរបស់ក្លឹប Wolves មានការប្រែប្រួលយ៉ាងខ្លាំង ចាប់តាំងតែពីបានផ្ទេរមករួមក្លឹបកាលពីឆ្នាំ២០១៧ដោយ រកបាន៤៤គ្រាប់ក្នុងការបង្ហាញខ្លួនទាំង១៣១ដង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top