ផ្សេងៗ

យន្ដហោះចម្បាំង រុស្ស៊ី ៨គ្រឿង ស្ទាក់ចាប់យន្ដហោះ ទម្លាក់គ្រាប់បែកអាមេរិក ៣គ្រឿងលើសមុទ្រខ្មៅ និងសមុទ្រអាហ្សាវ

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថាយន្ដហោះចម្បាំងរុស្ស៊ី ៨ គ្រឿង បានស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិកចំនួន ៣ គ្រឿង នៅលើសមុទ្រខ្មៅ និងសមុទ្រអាហ្សាវ កាលពីថ្ងៃសុក្រ។

សេវាកម្មផ្សព្វផ្សាយរបស់ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ នៅថ្ងៃទី០៤ ខែកញ្ញា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ៣ របស់អាមេរិក B-52H ដែលកំពុងខិតជិតព្រំដែនរដ្ឋរបស់រុស្ស៊ី។

យន្តហោះចម្បាំង Su-27 ចំនួន ៤ គ្រឿង និងយន្តហោះប្រយុទ្ធ Su-30 ចំនួន ៤ គ្រឿងនៃអង្គភាពការពារដែនអាកាសនៃកងយោធាប្រចាំតំបន់ភាគខាងត្បូង បានចេញប្រតិបត្ដិការ ដើម្បីស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់របស់សហរដ្ឋអាមេរិក លើសមុទ្រខ្មៅ និងសមុទ្រ Azov ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថាបន្ទាប់ពីយន្តហោះយោធាអាមេរិក បានហោះចេញពីព្រំដែនរុស្ស៊ី យន្ដហោះប្រយុទ្ធរុស្ស៊ីបានវិលត្រឡប់ទៅកាន់អាកាសយានដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព៕

ដោយ ឈូក បូរ៉ា

Most Popular

To Top