ជប៉ុន៖ក្រុមហ៊ុនផលិត ឧបករណបច្ចេកវិទ្យារបស់ជប៉ុន Panasonic បានបង្ហាញឧបករណ៍ដូច ជាម៉ាស៊ីនបូមធូលីដោយមានរូបរាងដៃ ដែលត្រូវបានរចនាឡើងដើម្បីចាប់យក AirPods ដែលបាត់ត្រូវបានរកឃើញ នៅលើផ្លូវរថភ្លើងក្នុងប្រទេសជប៉ុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ឧបករណ៍នេះកំពុងត្រូវបាន សាកល្បងនៅក្នុងស្ថានីយ៍រថភ្លើងជប៉ុនដែលមានកាសស្តាប់ជិត ១០០០ គូត្រូវបានទម្លាក់លើផ្លូវដែកក្នុងរយៈពេលតែ ៣ ខែ។ កាលពីមុនកម្មកររថភ្លើងត្រូវប្រើឧបករណ៍ចាប់យកដើម្បីប្រមូលក្រវិល។
យោងទៅតាមបុគ្គលិកបានឲ្យដឹងថា ដំណើរការនេះគឺជាបន្ទុកធ្ងន់ព្រោះឧបករណ៍អូឌីយ៉ូតូចៗនឹងជាប់គាំងក្នុងចំណោមក្រួស។ អតិថិជនត្រូវបានស្នើសុំឲ្យជូនដំណឹងដល់បុគ្គលិកផ្លូវដែកអំពីរបស់របរត្រូវបានទម្លាក់ជំនួសឲ្យការព្យាយាមយកវាចេញពីផ្លូវដែកដោយខ្លួនឯង។
យោងទៅតាមប្រតិបត្តិករផ្លូវដែកជប៉ុន JR East បានឲ្យដឹងថា កាសស្តាប់ត្រចៀកឥតខ្សែប្រហែល ៩៥០ គូបានធ្លាក់ទៅលើផ្លូវនៅក្នុងស្ថានីយ៍ចំនួន ៧៨ ចន្លោះពីខែកក្កដាដល់ខែកញ្ញាឆ្នាំ ២០២០ ដែលមានចំនួនមួយភាគបួននៃរបស់ទាំងអស់ត្រូវបានធ្លាក់ចុះ៕ ដោយ៖លី ភីលី