ផ្សេងៗ

Kessie បដិសេធសំណើររបស់ Real Madrid, PSG និង Spurs រំពឹងកុងត្រាពី Barcelona

ទីបំផុតទោះបីជាមិនទាន់ ផ្លូវក្តីប៉ុន្តែកីឡាករខ្សែបម្រើឆ្នើម Franck Kessie នឹងអាចផ្ទេរទៅក្លឹបយក្សអេស្បាញ Barcelona ហើយក្រោយពេលដែលកីឡាកររូបនេះបានប្រកាសបដិសេធសំណើរ
របស់ក្លឹប Real Madrid, PSG ព្រមទាំង Spurs ផង។

កីឡាកររូបនេះត្រូវបាន The El Nacional ជឿជាក់ថាគឺបានព្រមព្រៀងជាពាក្យសំដីដើម្បីអាចផ្ទេរទៅចូលរួមជាមួយនឹង Barcelona ហើយបន្ទាប់ពីបានបញ្ជាក់ច្បាស់ហើយដែរថានឹងមិនបន្តកុងត្រា
ថ្មីជាមួយនឹងក្លឹប AC Milan ទៀតឡើយ។

ប្រភពដដែលបានបញ្ជាក់ទៀតថា Barcelona បានក្លាយទៅជាជម្រើសចុងក្រោយមួយរបស់កីឡាករទោះបីជាកន្លងមកមានការស្នើសុំចរចានិងការផ្តល់ជាលក្ខខណ្ឌកុងត្រាជាច្រើនពីសំណាក់បណ្តាក្លឹបទាំងបីនេះក្តី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top