អតីតកីឡាករជម្រើសជាតិ របស់ស៊ែប៊ី Nemanja Matic ត្រូវបាន The Goal អះអាងថា នឹងសម្រេចចិត្ត ក្នុងការចាកចេញពីក្លឹបបិសាចក្រហម Man UTD ហើយនៅចុងរដូវកាលនេះ បន្ទាប់ពីបានរួមរស់ ជាមួយគ្នា៥រដូវកាលកន្លងមក។
កីឡាករវ័យ៣៣ឆ្នាំរូបនេះ ហាក់ដូចជាមិនសូវបានបង្ហាញទំរង់លេងល្អនិងទៀងទាត់ឡើយ ជាមួយនឹង ក្លឹបក្នុងការប្រកួតរដូវកាលចុងក្រោយនេះ ហើយបើទោះបីជាមានកុងត្រានៅសល់១ឆ្នាំទៀតក្តី ប៉ុន្តែកីឡាករផ្ទាល់បានចេញ មកធ្វើការអះអាងអំពីការសម្រេចចិត្តចាកចេញ លើកនេះដោយខ្លួនឯងតែម្តង។
យោងតាមការសរសេរ នៅលើបណ្តាញសង្គម Instagram កីឡាករ Maticបាននិយាយថា៖ វាគឺជារឿងដ៏មានមោទនភាពបំផុតរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានសម្រេចចិត្តហើយថា ត្រឹមចុងរដូវកាលនេះវាគឺជា
រដូវកាលចុងក្រោយរបស់ខ្ញុំ ជាមួយនឹងក្លឹប។ខ្ញុំបានធ្វើការបញ្ជាក់ប្រាប់ទាំងគណកម្មការក្លឹប ប្រធានក្លឹប និងគ្រូបង្វឹករួចទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី