អាមេរិក ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន អវកាស SpaceX លោក Elon Musk នឹងចាប់ផ្តើមការដេញថ្លៃសម្រាប់ Twitter បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មិនអើពើការផ្តល់ ជូនទិញរបស់លោក ។
មហាសេដ្ឋីរួបនេះ និយាយថា លោកមានការប្តេជ្ញាចិត្តចំនួន ៤៦.៥ ពាន់លានដុល្លារ ក្នុងការផ្តល់ហិរញ្ញប្បទាន ។ បុរសមានជាងគេបំផុត របស់ពិភពលោកអាយុ ៥0 ឆ្នាំ បានដាក់ឯកសារថ្មី ដែលនិយាយថា លោកមានការគាំទ្រ សម្រាប់ការប៉ុនប៉ង កាន់កាប់ទឹកប្រាក់ពាន់លានដុល្លារ របស់លោក ៕
