ផ្សេងៗ

ជប៉ុន កំពុងសាងសង់ នាវាចម្បាំងធំបំផុតនៅអាស៊ី ដែលអាចការពារ ពីការវាយប្រហារ ដោយមីស៊ីលពីកូរ៉េខាងជើង និងចិន

តូក្យូ៖ ប្រទេសជប៉ុន កំពុងរៀបចំសាងសង់នាវាចម្បាំង លើដ៏ធំបំផុតចំនួនពីរគ្រឿង នៅក្នុងទ្វីបអាស៊ី ដែលជានាវាចម្បាំង ដែលអាចដាក់ពង្រាយបានធំបំផុត នៅលើពិភពលោក។ នាវាពិឃាតមិនទាន់មានឈ្មោះពីរគ្រឿងនេះ នឹងការពារប្រទេសជប៉ុន ពីមីស៊ីលផ្លោងពីកូរ៉េខាងជើង និងចិន មីស៊ីលដែលអាចបំពាក់ដោយអាវុធគីមី ឬសូម្បីតែក្បាលគ្រាប់នុយក្លេអ៊ែរ។

នាវាពិឃាតទាំងពីរគ្រឿង របាយការណ៍របស់វិទ្យាស្ថាន Naval Institute News របស់សហរដ្ឋអាមេរិក នឹងត្រូវបានសាងសង់ជាពិសេស ដើម្បីចាប់ផ្តើមប្រព័ន្ធប្រយុទ្ធ Aegis រ៉ាដា និងឧបករណ៍ស្ទាក់ចាប់មីស៊ីល SM-3។ គេហទំព័រព័ត៌មានបានរាយការណ៍ថា នាវាចម្បាំងនីមួយៗ នឹងមានទម្ងន់ប្រហែល ២ម៉ឺនតោន ដែលមានប្រវែង ៦៩០ហ្វីត និងធ្នឹមប្រវែង១៣០ហ្វីត។

នាវាចម្បាំងលើផ្ទៃដ៏ធំបំផុត របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលជានាវាពិឃាតបំបាំងកាយ Zumwalt ថ្នាក់ទាំងបី មានទំហំតូចជាងនាវា ដែលបានគ្រោងទុករបស់ប្រទេសជប៉ុននេះទេ។ នាវាពិឃាដអាមេរិក មានទម្ងន់ ១៦,០០០ តោន ដែលមានប្រវែង ៦១០ ហ្វីត និងធ្នឹម ៨០ហ្វីត។ នាវារបស់ប្រទេសជប៉ុន ក៏នឹងធំជាងនាវាប្រភេទ 055 Renhai-class របស់ចិនផងដែរ។

នៅពេលបច្ចុប្បន្ននេះ នាវាចម្បាំងលើផ្ទៃដីធំជាងគេបំផុត នៅលើពិភពលោក គឺនាវាចម្បាំង Pyotr Velikiy របស់រុស្ស៊ី ដែលភ្ជាប់ទៅនឹងកងនាវាចរភាគខាងជើង របស់ទីក្រុងមូស្គូ ហើយវាមានប្រវែង ៨២៧ហ្វីត ជាមួយនឹងធ្នឹម ៩៤ហ្វីត។

នាវាពិឃាតទាំងពីរនេះមានទំហំធំមិនធម្មតា ដោយសារមូលហេតុជាច្រើន សម្រាប់ហេតុផលមួយ នាវាទាំងនោះទំនងជានឹងផ្ទុករ៉ាដា ការពារអាកាស SPY-6 Air and Missile Defense Radar (AMDR) ដែលផលិតដោយក្រុមហ៊ុន Raytheon ដែលបច្ចុប្បន្នត្រូវបានបំពាក់ ជាមួយនាវាពិឃាត Arleigh Burke-class របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ ទីពីរ នាវាចម្បាំងត្រូវតែផ្ទុក នូវឧបករណ៍ស្ទាក់ចាប់មីស៊ីល SM-3 Block IIA មួយចំនួនធំ ដើម្បីផ្តល់ការការពារ ប្រកបដោយនិរន្តរភាព។

ទីបី នាវាទាំងពីរ នឹងចំណាយពេលយ៉ាងយូរនៅសមុទ្រ រ៉ាដារបស់ពួកគេបញ្ចេញរស្មីឥតឈប់ឈរ រង់ចាំការរកឃើញការគំរាមកំហែងចូលមកហើយ នឹងត្រូវការអាងស្តុកប្រេងដ៏ធំ សម្រាប់ការជំរុញប្រព័ន្ធប្រយុទ្ធនិងរ៉ាដា៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top