ផ្សេងៗ

ក្រុមហ៊ុន T-Mobile នឹងកាត់បន្ថយបុគ្គលិកត្រឹមតែ ៧ភាគរយ នៃចំនួនបុគ្គលិកទំាងអស់របស់ខ្លួន

កាណាដា៖ ប្រធានបណ្តាញទូរស័ព្ទចល័តយក្ស T-Mobile បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកស្ទើរតែ ៧ភាគរយក្នុងចំណោមបុគ្គលិកទំាងអស់រយៈពេលប៉ុន្មានខែខាងមុខនេះដែលជាផ្នែក នៃយុទ្ធសាស្រ្តកាត់បន្ថយការចំណាយ យោងតាមការចេញផ្សាយពីគេហទំព័រ UPI ។

នាយកប្រតិបត្តិលោក Mike Sievert បាននិយាយក្នុងលិខិតមួយទៅកាន់និយោជិតថា ចាប់ពីសប្តាហ៍នេះ និងក្នុងរយៈពេល ៥ សប្តាហ៍ខាងមុខ យើងនឹងធ្វើការផ្លាស់ប្តូរចំពោះអង្គភាពរបស់យើងដែលនឹងនាំឲ្យមានការកាត់បន្ថយមុខតំណែងមួយចំនួននៅក្រុមហ៊ុន ។
ការផ្លាស់ប្តូរទាំងនេះនឹងប៉ះពាល់ដល់មុខតំណែងជិត ៥០០០ តិចជាង ៧ ភាគរយនៃបុគ្គលិកសរុបរបស់យើងនៅតាមទីតាំងទូទាំងប្រទេស ជាចម្បងនៅក្រុមហ៊ុន និងការិយាល័យខាងក្រោយ និងតួនាទីផ្នែកបច្ចេកវិទ្យាមួយចំនួន។

លិខិតនោះត្រូវបានដាក់បញ្ចូលកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់គណៈកម្មការមូលបត្រ។ ក្រុមហ៊ុនបានបន្ថែមថា វានឹងចំណាយប្រាក់ចំនួន ៤៥០ លានដុល្លារនៅត្រីមាសទី ៣ ដោយសារតែការកាត់បន្ថយបុគ្គលិក។ ការប្រកាសនេះបានធ្វើឡើងតិចជាងមួយខែ បន្ទាប់ពីវាបានប្រកាសថា យ៉ាងហោចណាស់ បុគ្គលិក១០០ នាក់ថ្មីនឹងត្រូវបានបង្កើតឡើងជាមួយនឹងការបើកហាងលក់រាយថ្មីរាប់សិបនៅរដ្ឋ North Carolina ។
T-Mobile បានប្រែក្លាយប្រាក់ចំណូលសុទ្ធចំនួន ២.២ ពាន់លានដុល្លារក្នុងកំឡុងត្រីមាសទី២ បើធៀបនឹង១.៩ ពាន់លានដុល្លារក្នុងអំឡុងពេល៣ខែដែលបញ្ចប់ក្នុងខែមីនា។ ក្រុមហ៊ុនបានខាតបង់ក្នុងត្រីមាសទី ២ ឆ្នាំ ២០២២៕ ដោយ៖លី ភីលីព

Most Popular

To Top