ផ្សេងៗ

រកឃើញសំណងលំនៅដ្ឋាន របស់ជនជាតិរ៉ូម៉ាំង មានអាយុ ២០០០ឆ្នាំ នៅប្រទេសស្វីស

រូបភាពពី៖​ SPUTNIK

រ៉ូម៖ អាគារសំណាងនៅសតវត្សទី ១នៃគ.ស. សម័យកាលរ៉ូមបានគ្រប់គ្រងអាណាចក្រដ៏ធំដែលលាតសន្ធឹងពីចក្រភពអង់គ្លេស ទៅបាប៊ីឡូនដែលមានចំនួនប្រជាជនប៉ាន់ស្មានថា មានរហូតដល់ ៧៦ លាននាក់។ អ្វីដែលគេហៅថា “Pax Romana” ឬ “សន្តិភាពរ៉ូម៉ាំង” នៅទូទាំងតំបន់បានធ្វើឲ្យមានការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវប្បធម៌ខ្ពស់ មុនពេលវាចាប់ផ្តើមធ្លាក់ចុះនៅសតវត្សទី ៣ នៃគ.សយោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។

អ្នកបុរាណវិទូជនជាតិស្វីសបានជំពប់ដួលលើសំណល់ នៃជញ្ជាំងថ្មដែលសាងសង់ដោយចក្រភពរ៉ូមកាលពី ២០០០ ឆ្នាំមុន ជាការរកឃើញដ៏ធំបំផុតក្នុងរយៈពេលជិតមួយសតវត្សរ៍។ ជញ្ជាំងនេះត្រូវបានគេរកឃើញនៅជិតក្រុងចាម ជាក្រុង Zug canton នៅកណ្តាលប្រទេសស្វីស។
នៅពេលវាត្រូវបានសាងសង់ តំបន់នេះស្ថិតនៅលើព្រំប្រទល់ភាគខាងជើង នៃចក្រភពរ៉ូម ដោយបំបែកវាពី Germania ។

នេះបើយោងតាមអ្នកបុរាណវិទូបាននិយាយថា ការិយាល័យអភិរក្សបូជនីយដ្ឋាន និងបុរាណវិទ្យារបស់ប្រទេសស្វីស បានហៅការរកឃើញថា គួរឲ្យចាប់អារម្មណ៍ និងអស្ចារ្យជាទីតាំងដំបូងគេនៅតំបន់នេះក្នុងរយៈពេលជិត ១០០ឆ្នាំមកហើយ។

លោក Kathrin Rüedi មកពីវិមានប្រវត្តិសាស្ត្រ និងបុរាណវិទ្យាបាននិយាយលើសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋថា នៅពេលនេះ យើងឆ្ងល់ថា តើអគារនេះប្រើសម្រាប់អ្វី ហើយវាអាចជា ផ្ទះសំណាក់ ឬ ប្រាសាទមួយ។

រកឃើញនេះរួមមានជញ្ជាំងបរិវេណជុំវិញផ្ទៃដីយ៉ាងតិច ៥០០ ម៉ែត្រការ៉េព័ទ្ធជុំវិញអគារមួយក្រុម។
ចំណែកនៅខាងក្នុងពួកគេបានរកឃើញបំណែកជញ្ជាំងម្នាងសិលា ដែកគោល បំណែកមាសធ្លាប់ជាគ្រឿងអលង្ការ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដូចជា កែវ ផើង អំពិល និងថ្មកិន ព្រមទាំងកាក់ទង់ដែង និងសំរឹទ្ធក៏ត្រូវបានរកឃើញដែរនៅសតវត្សទី១ មុនគ.ស. ក្នុងរជ្ជកាល Julius Caesar៕ ដោយ៖លី ភីលីព

Most Popular

To Top