ព្រំដែនប្រទេសខ្លះ មានការដាំបង្គោល ខ្លះធ្វើរបងលួស ឬសង់ជាជញ្ជាំងជាដើម ប៉ុន្តែព្រំដែនប្រទេសខាងក្រោមនេះ គឺខុសប្លែកគួរឱ្យចាប់អារម្មណ៍។
១. ព្រំដែន ចិន – ម៉ុងហ្គោលី៖ នៅចំណុចព្រំដែននេះ មានរូបសត្វដាយណូស័រ២ក្បាល ថើបគ្នា។ វាជាសញ្ញាបង្ហាញពីសន្តិភាព ប៉ុន្តែវាក៏តំបន់មួយដែលគេអះអាងថា ជាទីកន្លែងកំណើតសត្វដាយណូស័រផងដែរ។

២. ព្រំដែន បែលហ្សិក – ហូរឡង់៖ សញ្ញា (+ ) នៅលើដី ខណ្ឌចែកប្រទេសទាំងពីរ ក្នុងហាងមួយកន្លែង។

៣. ព្រំដែន អាមេរិក (ឆ្វេង) និង ម៉ិចស៊ីកូ (ស្តាំ)។

៤. ព្រំដែន ស៊ុយអែត – ន័រវេ។

៥. ព្រំដែន អេស្ប៉ាញ – ព័រទុយហ្គាល់ ខណ្ឌគ្នាដោយទឹក។

៦. ព្រំដែន ប៉ូឡូញ – អ៊ុយក្រែន ខណ្ឌគ្នាដោយទន្លេមួយ និងមានរូបត្រីដ៏ធំ។

៧. ស្ពានបែងចែកគ្នា រវាងដាណឺម៉ាក់ និង ស៊ុយអែត។ ពេលទៅដល់ចុងស្ពាន អ្នកត្រូវការទូកមួយ ដើម្បីឆ្លងព្រំដែន។

៨. ព្រំដែន អាមេរិក និង កាណាដា ខណ្ឌចែកគ្នាដោយខ្សែបន្ទាត់ត្រង់។

៩. តុរាងត្រីកោណ បង្ហាញពីចំណុចព្រំដែន ៣ប្រទេសរួមមាន ស្លូវ៉ាគី, អូទ្រីស និង ហុងគ្រី។

១០. ទន្លេបង្កើតជាព្រំដែនធម្មជាតិរវាង ប្រេស៊ីល, អាហ្សង់ទីន និងប៉ារ៉ាហ្គាយ។

១១. ព្រំដែនរវាងតំបន់ Tchoukotka នៃប្រទេសរុស្ស៊ី និងរដ្ឋអាឡាស្កា របស់អាមេរិក។ នៅចន្លោះប្រទេសទាំងពីរនេះ គឺខណ្ឌគ្នាដោយច្រកសមុទ្រ Bering។

១២. ព្រំដែនរវាង អាល្លឺម៉ង់ និង សាធារណរដ្ឋឆេក។

១៣. ខ្សែបន្ទាត់ខ្មៅនៅលើដី ក្នុងមជ្ឈមណ្ឌលមួយ បែងចែករវាងប្រទេសកាណដា និងអាមេរិក។

១៤. សញ្ញាខ្សែបន្ទាត់ខណ្ឌចែកគ្នារវាង អាល្លឺម៉ង់ និង ហូរឡង់។

១៥. ភ្នំអេវើរ៉េស ដែលខ្ពស់ជាងគេក្នុងពិភពលោក ក៏ជាចំណុចព្រំដែនរវាង ចិន និង នេប៉ាល់ផងដែរ។

១៦. កន្លែងលេងកូនហ្គោលមួយ ស្ថិតនៅទាំងលើដី ស៊ុយអែត និង ហ្វាំងឡង់។

១៧. មហាកំផែងចិន នៅចំណុចខ្លះជារបងព្រំដែនជាមួយម៉ុងហ្គោល។

១៨. ទឹកធ្លាក់ Iguazu ខណ្ឌចែកគ្នារវាង ប្រេស៊ីល និងអាហ្សង់ទីន។

១៩. ទឹកធ្លាក់ Niagara ជាចំណុចព្រំដែនរវាង កាណាដា និងអាមេរិក៕

ប្រភព៖ sabay
