ផ្សេងៗ

ចៅប្រុសរបស់អតីត នាយករដ្ឋមន្ត្រីឥណ្ឌាចោទប្រកាន់ពីបទរំលោភផ្លូវភេទ លើស្ត្រីចំនួន ៤០០នាក់

Newsbytes

ឥណ្ឌា៖ សមាជិកសភាឥណ្ឌាម្នាក់ដែលជាចៅប្រុសរបស់អតីតនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក Deve Gowda ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទរំលោភបំពានផ្លូវភេទ និងបៀតបៀនលើស្ត្រីចំនួន ៤០០នាក់។
យោងតាមក្រុមអ្នកស៊ើបអង្កេត បានឲ្យដឹងថា ការរំលោភបំពានផ្លូវភេទដ៏ធំរបស់លោក Prajwal Revanna ត្រូវបានលុបចោលដោយវីដេអូឃ្លីបចំនួន ២,៨០០ នៃសកម្មភាពផ្លូវភេទដែលលោកបានថត និងប្រើជាការប្រមាថលើស្រី្តទំាងនោះ។

យោងតាមអាជ្ញាធរបានឲ្យដឹងថា មានប្រហែលជា ២,០០០ USB Drives ដែលមានវីដេអូនេះ ត្រូវបានគេប្រទះឃើញនៅលើស្ថានីយ៍ឡានក្រុង និងរថភ្លើងជាច្រើន ក៏ដូចជាកៅអីសួនក្នុងរដ្ឋ Karnataka ។ លោក Revanna ត្រូវគេសង្ស័យថា ចូលទៅលាក់ខ្លួនមិនទាន់ធ្វើអត្ថាធិប្បាយបានទេ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីម្នាក់មកពីការិយាល័យរបស់លោកបានបដិសេធការចោទប្រកាន់នេះ ដោយបន្ថែមថា វីដេអូដែលចោទប្រកាន់ថា ត្រូវបានកែប្រែ។ ចំណែក BBC បានរាយការណ៍ថា គណបក្សនយោបាយរបស់ Revanna គឺ Janata Dal បានព្យួរលោក បន្ទាប់ពីការចោទប្រកាន់នេះ។

ប៉ូលីសឥណ្ឌាបាននិយាយថា លោក Revanna បានចាកចេញពីប្រទេសរួចហើយ។ រីឯកាសែត The Times បានរាយការណ៍ដោយដកស្រង់ប្រភពរបស់ខ្លួនថា បុរសអាយុ ៣៣ ឆ្នាំរូបនេះបានប្រើប្រាស់លិខិតឆ្លងដែនការទូត ដើម្បីធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់។

មុនពេលលោកចាកចេញពីប្រទេសឥណ្ឌា ហើយលោកRevanna បានដាក់ពាក្យបណ្តឹងដោយនិយាយថា វីដេអូត្រូវបានកែប្រែ ហើយថា ការចោទប្រកាន់នេះ គឺជាការវាយប្រហារផ្នែកនយោបាយមកលើលោក។ ជនរងគ្រោះម្នាក់របស់លោក Revanna ជាអតីតសមាជិកក្រុមប្រឹក្សាក្រុង Bangalore ក្នុងរដ្ឋ Karnataka បាននិយាយថា នាងត្រូវបានគេរំលោភផ្លូវភេទដោយលោកអស់រយៈពេល ៣ ឆ្នាំមកហើយ ហើយលោកបានគំរាមបញ្ចេញវីដេអូឃ្លីប ប្រសិនបើនាងហ៊ានប្រាប់នរណាម្នាក់អំពីអ្វីដែលបានកើតឡើង។

បន្ទាប់ពី USB Drives លេចចេញជាសាធារណៈ មេចុងភៅឯកជនអាយុ ៤៧ឆ្នាំម្នាក់ដែលធ្វើការដោយគ្រួសាររបស់លោក Revanna ដែលជាបងប្អូនជីដូនមួយរបស់ម្តាយ លោក Revanna ត្រូវបានគេចោទប្រកាន់ថា បានបញ្ជាក់ពីការចោទប្រកាន់មួយចំនួន។

អាជ្ញាធរ Karnataka បានចាប់ផ្តើមក្រុមស៊ើបអង្កេតពិសេសមួយ ដោយសហការជាមួយ Interpol ដើម្បីពង្រីកការស៊ើបអង្កេត៕ ដោយ៖លី ភីលីព

Most Popular

To Top