ផ្សេងៗ

Everton សម្រេចចិត្តក្នុង ការលក់ខ្សែប្រយុទ្ធ Onana

Afp

The Football Insider នៅថ្ងៃនេះបានសរសេរថាក្លឹប Everton នឹងបើកទ្វាទទួលយកសំណើរទាំងឡាយដែលសុំចរចាក្នុងការទិញយកកីឡាករខ្សែប្រយុទ្ធ Amadou Onana របស់ក្លឹបនៅរដូវក្តៅនេះ។

អ្នកឆ្លើយឆ្លងរបស់ក្លឹបលោក Pete O’ Rourke បានអះអាងថាក្លឹប Everton មិនមានបំណងរារាំងកីឡាករវ័យ២២ឆ្នាំរូបនេះទេហើយព្រមទាំងតារាឆ្នើមៗរបស់ក្លឹបមួយចំនួនផ្សេងទៀតផងដែរហើយកំពុងរងចាំស្តាប់
សំណើរទាំងឡាយសម្រាប់កីឡាករប៊ែលហ្សិករូបនេះ។

ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថាក្លឹប Everton នឹងអាចដាក់តម្លៃខ្លួនរបស់ Onana ដល់ទៅ៦០លានផោនប៉ុន្តែជឿជាក់ថានៅអង់គ្លេសមានតែក្លឹប២ប៉ុណ្ណោះដែលចាប់អារម្មណ៍ជាមួយនឹងកុងត្រាកីឡាកររូបនេះគឺមួយជា West Ham និងមួយទៀតជា Newcastle៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top